Connect with us

ថាមែនៗ! ទីបំផុតបទថ្មីរបស់ Selena “Lose You to Love Me” បានជាប់ចំណាត់ថ្នាក់លេខ១ហើយ

មកពី បទ Selena លើកនេះ ចាក់ដោតខ្លាំងពេក ទើបសន្ទុះនៃការគាំទ្រផ្ទុះបែបនេះ

អាមេរិក៖ តារាចម្រៀងលំដាប់កំពូលរបស់អាមេរិកនាង Selena Gomez ក្រោយធូរស្បើយពីជំងឺ និង ក្រោយអតីតគូស្នេហ៍លោក Justin Bieber រៀបអាពាហ៍ពិពាហ៍រួចមក នាង ក៏បានចេញចម្រៀងថ្មី២បទគឺ “Lose You to Love Me” និង “Look at Her Now”។

ក្រោយខានចេញបទចម្រៀងអស់រយៈពេលជាយូរមក Selena ក៏ត្រឡប់មកវិញជាមួយនឹងភាពជោគជ័យដោយថ្មីៗនេះបទ “Lost You to Love Me” បានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបទចម្រៀងពេញនិយម១០០បទ នៅសហរដ្ឋអាមេរិក។ មិនយូរប៉ុន្មានបទថ្មីមួយនេះ ក៏បានជាប់ចំណាត់ថ្នាក់នាំមុខគេ ក្នុងចំណោមបទល្បីៗ១០បទថែមទៀត។

យោងតាមប្រភពកម្សាន្តសហរដ្ឋអាមេរិកបានបញ្ជាក់ថា បទរបស់ Selena លើកនេះ ក៏ជាប់ចំណាត់ថ្នាក់ជាចម្រៀង ដែលលក់ដាច់បំផុតផងដែរ ដោយក្នុងសប្តាហ៍នេះ អាចលក់ចេញរហូតដល់ ៣៩០០០បន្ទះ ឯណោះ។ ចំណែកនៅតាមប្រព័ន្ធអ៊ីនធឺណិត គឺមានអ្នកចូលមើលរាប់លាននាក់ ដែលនេះគ្រាន់តែធ្វើការផ្សព្វផ្សាយតូចមួយតាមវិទ្យុប៉ុណ្ណោះ៕

   

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម