Connect with us

អ្នកគាំទ្រសង្ស័យ Harry Styles មានចេតនាចេញបទចម្រៀងថ្មីរបស់ខ្លួននៅថ្ងៃកំណើត Taylor Swift

ចាំស្តាប់នៅខែក្រោយទាំងអស់គ្នា

អាមេរិក៖ តារាចម្រៀង Harry Styles បានប្រកាសពីអាល់ប៊ុមបទចម្រៀងថ្មីរបស់ខ្លួន នឹងចេញជាផ្លូវការនៅថ្ងៃទី ១៣ ខែធ្នូ ខាងមុខនេះ។

ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្រសង្ស័យថា លោកមានបំណងជ្រើសរើសថ្ងៃកំណើតរបស់អតីតគូស្នេហ៍ខ្លួនគឺ Taylor Swift ដើម្បីចេញបទចម្រៀងទោលនៅខែក្រោយ។ ទោះជាយ៉ាងណាមិនមានប្រភពជាក់លាក់ណាមួយបញ្ជាក់ឡើយថា នេះជាភាពចៃដន្យ ឬ មួយក៏ជាចេតនារបស់លោក។ អ្នកទាំង២ បានធ្វើការទាក់ទងគ្នាបានត្រឹម៤ខែប៉ុណ្ណោះ ក៏ចែកផ្លូវគ្នាវិញ។

គួររំឭកដែរថា អាល់ប៊ុមបទចម្រៀង១៩៨៩ របស់ Taylor ក៏ធ្លាប់រៀបរាប់អំពីទំនាក់របស់នាងជាមួយ Styles ដែរ បើទោះជាពេលនេះ អ្នកទាំង២ មិនមែនជាគូស្នេហ៍នឹងគ្នាទៀតក៏ដោយ ប៉ុន្តែ Styles នៅតែនិយាយសរសើរ Taylor មិនដាច់ពីមាត់ថានាង ជានារីដ៏ល្អបំផុត៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម