Connect with us

ព្យុះឈ្មោះ ណាគ្រី នឹងបក់លើប្រទេសវៀតណាម បន្តឆ្ពោះមកកម្ពុជា នៅចុងសប្ដាហ៍នេះ

សូមជ្រាប!

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ព្យុះទី២៤ ដែលមានឈ្មោះថា ណាគ្រី ដែលជាឈ្មោះរបស់កម្ពុជាយើងបានដាក់ នឹងបក់បោកចូលប្រទេសវៀតណាម នៅខេត្តញ៉ាត្រាង នាយប់ថ្ងៃទី៩ ឆ្លងចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រសួងធនធានទឹកបន្តថា ព្យុះនេះ នឹងថមថយឥទ្ធិពលជាបន្តបន្ទាប់ រួចចូលមកដល់កម្ពុជា ក្នុងកម្រិតជាសម្ពាធទាប នៅថ្ងៃទី១០ ឆ្លងចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។ ស្ថានភាពបែបនេះ ធ្វើឱ្យបណ្ដាខេត្តក្រុងនានា នៅភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀង តិចតួច ចាប់ពីថ្ងៃទី៧ ដល់ ១៣ ខែវិច្ឆិកា។ បណ្ដាខេត្ត នៅភាគកណ្ដាល ខាងជើង និងខ្ពង់រាប ឦសាន នឹងអាចមានភ្លៀងតិចតួច ចាប់ពីថ្ងៃទី៧ ដល់ ៩ ខែវិច្ឆិកា ហើយនឹងមានភ្លៀងតិចទៅមធ្យម ចាប់ពីថ្ងៃទី១០-១១ ខែវិច្ឆិកា៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម