Connect with us

កងកម្លាំងតាមបណ្តាខណ្ឌ សង្កាត់ ជិត៧០០នាក់ ក្នុងរាជធានីភ្នំពេញ ទទួលបានការលើកទឹកចិត្តពីនាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ

ភ្នំពេញ៖ លោក យឹម លាង នាយករងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានីភ្នំពេញ បានលើកទឹកចិត្តដល់មន្រ្តីកងកម្លាំងប៉ូលិសចរាចរណ៍ក្រុងភ្នំពេញ ជាង ៥០០នាក់ កងកម្លាំងសណ្តាប់ធ្នាប់សង្កាត់ ប្រមាណ១៤០នាក់ នៃសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួមនឹង កងកម្លាំងអាវុធហត្ថតាមបណ្តាខណ្ឌមួយចំនួន ដើម្បីលើកទឹកចិត្តក្នុងឪកាសព្រះរាជពិធីបុណ្យអុំទូក អក អំបុកសំពះព្រះខែនាពេលខាងមុខនេះ។

ក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោក យឹម លាង បាននាំយកនូវមតិផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំងទាំងអស់ ត្រូវពង្រឹងស្មារតី និងរួមសាមគ្គីផ្ទៃក្នុងឱ្យរឹងមាំ ក៏ដូចជាចូលរួមរក្សាថែរក្សារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានឱ្យបានប្រសើរ តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក យឹម លាង បានបន្តដោយបញ្ជាក់ថា៖ “កិច្ចការសំខាន់សម្រាប់ កងកម្លាំងតាមបណ្តាខណ្ឌ សង្កាត់ និង កម្លាំងប៉ូលីសចរាចរណ៏ចំណុចសំខាន់បំផុត ត្រូវមានអប្បកិរិយាត្រឹមត្រូវសមរម្យម៉ឺងមាត់ និងចេះគោរពស្រឡាញ់ប្រជាជន និង ត្រូវការពារសុវត្ថិភាពសណ្តាប់ធ្នាប់សន្តិសុខក្នុងមូលដ្ឋានរបស់ពលរដ្ឋយើង ឱ្យបានល្អប្រសើរផង និងត្រូវចូលរួមថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ”។

ជាមួយគ្នានោះលោក យឹម លាង ក៏បានឧបត្ថម្ភជូន ដល់កម្លាំង នគបាលប៉ូលីសចរាចរណ៍ចំនួនជាង ៥០០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ១ បាវនិងថវិការសរុប៤៥លានរៀល ទុកជាកាដូរលើកទឹកចិត្តក្នុងថ្ងៃបុណ្យអុំទូក រួមនឹងឧបត្ថម្ភថវិកា មួយចំនួនដល់សង្កាត់ទន្លេបាសាក់ផងដែរ។

លោក ខាត់ ណារិទ្ឋ ចៅសង្កាត់ទន្លបាសាក់ ក្នុងឪកាសនោះ បានថ្លែងការអរគុណដល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក យឹម លាង អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយរាជធានីភ្នំពេញ ដែល តែងតែគិតគូរ និងឧបត្ថម្ភដល់កងកម្លាំងជាប្រចាំ៕

 

អត្ថបទ៖ គន្ធ តារាវិឆ័យ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម