Connect with us

ល្ងាចនេះ រឿង “កំណត់ត្រាស្នេហ៍” ភាគទី៤ នឹងធ្វើឱ្យប្រិយមិត្តសើចសប្បាយជាមួយនឹងឈុតថ្មីប្លែកផ្សេងទៀត (មានវីដេអូ)

ជួបគ្នាសាជាថ្មីជាមួយរឿង “កំណត់ត្រាស្នេហ៍” នៅរាត្រីនេះ

បងប្អូនអ្នកនិយមតាមដានរឿងភាគខ្មែរ ប្រាកដជាបានដឹងហើយថា ស្ថានីយទូរទស្សន៍ CTN ទើបនឹងចាក់បញ្ចាំងរឿងភាគខ្មែរថ្មីមួយគឺរឿង “កំណត់ត្រាស្នេហ៍” ដែលមានចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ ម៉ោង ៧យប់។

នៅរាត្រីនេះ គឺជាការចាក់ផ្សាយភាគទី៤ ដែលនៅក្នុងភាគនេះដែរដឹងតែធ្វើឱ្យប្រិយមិត្តសើចសប្បាយជាមួយនឹងឈុតឆាកមួយដែលថ្មី ហើយប្លែកផ្សេងទៀត ដោយបុរសសង្ហាតួអង្គឯកគឺលោក វណ្ណាវុឌ្ឍ បានលួចចូលទៅក្នុងបន្ទប់ប្អូនស្រីរបស់គាត់គឺ កញ្ញា វណ្ណតី ដើម្បីប្រលែងលេងជាមួយប្អូនស្រី
ប៉ុន្ដែចៃដន្យអ្វីគាត់ប្រលែងលេងច្រឡំប៉ះ កញ្ញា ពុទ្ធាវី ទៅវិញដោយសារតែ ពុទ្ធាវី គេងផ្កាប់មិនបានងាកមុខចំ ទើបបណ្ដាលឱ្យ លោក វណ្ណាវុឌ្ឍ យល់ច្រឡំថាជាប្អូនស្រីរបស់គាត់បែបនេះ ភ្លាមនោះធ្វើឱ្យ កញ្ញា ពុទា្ធវី ខឹងមួយរំពេច។

តោះចាំទស្សនាទាំងអស់គ្នាមើលថាតើ កញ្ញា ពុទ្ធាវី នឹងធ្វើអ្វីខ្លះដើម្បីសងសឹកទៅ លោក វណ្ណាវុឌ្ឍ វិញ ក្រោយពីមានការយល់ច្រឡំលើកញ្ញាបែបនេះ។

ដូច្នេះកុំភ្លេចណារង់ចាំតាមដានទស្សនារឿង “កំណត់ត្រាស្នេហ៍” ទាំងអស់គ្នា នៅយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ចាប់ពីម៉ោង ៧យប់តទៅទាំងអស់គ្នា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម