Connect with us

Klopp៖ យើងមិនអាចបន្តលេង ក្នុងកាលវិភាគបែបនេះទេ

អង់គ្លេស៖ លោក Jurgen Klopp បានឱ្យដឹងថា៖ “យើងមិនអាចបន្តលេងបែបនេះបានទេ” បន្ទាប់ពីសម្រេចចិត្តថា ក្រុម Liverpool របស់គាត់ នឹងលេងពីរប្រកួតក្នុងរយៈពេលពីរថ្ងៃនៅក្នុងខែធ្នូ។

ក្រុមហង្សក្រហម ត្រូវប្រកួតជាមួយក្រុម Aston Villa ក្នុងពានរង្វាន់ Carabao Cup វគ្គ ៨ក្រុមចុងក្រោយនៅថ្ងៃទី ១៧ ធ្នូ មុនពេលប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup នៅប្រទេសកាតា នៅថ្ងៃបន្ទាប់។

លោក Klopp មានប្រសាសន៍ថា៖ “យើងត្រូវរកដំណោះស្រាយ ព្រោះបញ្ហាគឺជាក់ស្តែង។ យើងធ្វើបែបនេះជារៀងរាល់ឆ្នាំ។ អ្នកខ្លះគិតថាលេងសើច – ប្រាំប្រកួតក្នុងរយៈពេល ៣ថ្ងៃ សូមមើលថា តើវាដំណើរការយ៉ាងដូចម្តេច”។

ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែមករា Liverpool នឹងមានការប្រកួតចំនួន ១២ ក្នុងរយៈពេល ៣៧ ថ្ងៃ ដោយប្រកួតក្នុងពានចំនួន ៣ គឺ Premier League, Champions League និង Club World Cup៕

Trollkhmer

    Loading...

    ពេញនិយម