Connect with us

ប្រជាជនកូរ៉េខាងត្បូង នាំគ្នាចូលគេងក្នុងមឈូស ដើម្បីទទួលបានមេរៀនជីវិត

ប្រហែលដោយសារកូរ៉េខាងត្បូង មានអាត្រាអ្នកធ្វើអត្តឃាតច្រើនពេក ទើបមានការបង្កើតសេវាកម្មនេះឡើង

កូរ៉េខាងត្បូង៖ មនុស្សជាង ២៥០០០ នាក់បានទៅទទួលសេវាកម្ម “Living Funeral” ដែលបើកតាំងពីឆ្នាំ២០១២ មកម្ល៉េះ។ អ្នកចូលរួមទាំងអស់ មានចាប់ពីក្រុមយុវវ័យរហូតដល់វ័យចាស់ ដែលបានចូលនិវត្តន៍ហើយ ដោយពួកគេ បានចូលទៅគេងក្នុងមឈូសរយៈពេល១០នាទី។

កម្មវិធីនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងចង់ឱ្យមនុស្សទាំងអស់ មានសេចក្តីពេញចិត្តនឹងជីវិតរបស់ខ្លួន ការចេះអភ័យទោស និង ផ្សះផ្សារាល់កំហុសទាំងប៉ុន្មានជាមួយគ្រួសារ ក៏ដូចជាមិត្តភ័ក្តិ ព្រោះជីវិតមនុស្ស គ្មានឡើយពាក្យថា ជានិរន្តរ៍ ដូចនេះគួររស់នៅក្នុងជីវិតប្រកបដោយភាពសប្បាយរីករាយ និង សន្តិភាពទើបវាជាការប្រសើរ។ ម៉្យាងទៀត ជីវិតមនុស្សខ្លីណាស់ គួរចំណាយពេលវេលាធ្វើរឿងដែលខ្លួនចង់ធ្វើឱ្យ មិនត្រូវចំណាយពេលវេលាចោលឥតប្រយោជន៍ឡើយ។

គួរបញ្ជាក់ដែរថា អាត្រានៃអ្នកធ្វើអត្តឃាតនៅកូរ៉េខាងត្បូង មានរហូតដល់ ២០,២នាក់ ក្នុងចំណោមប្រជាជនកូរ៉េ ១សែននាក់ មិនថាក្នុងរង្វង់សិល្បៈ ឬ ក្រៅសិល្បៈឡើយ។ កម្មវិធី “Living Funeral” នេះ បានធ្វើឱ្យមនុស្សជាច្រើនដែលចូលរួម ទទួលបានបទពិសោធន៍ក្នុងការរស់នៅ និង ស្គាល់ពីអត្ថន័យជីវិតកាន់តែច្បាស់៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម