Connect with us

កីឡាករ Haaland បង្កើតប្រវត្តិសាស្រ្តនៅ Champions League ក្នុងជំនួបរវាង Salzburg ទល់នឹង Napoli

បរទេស៖ Erling Haaland បានក្លាយជាកីឡាករវ័យក្មេង ដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងយុទ្ធនាការ Champions League តែមួយ ក្នុងការប៉ះគ្នារវាង Salzburg ទល់នឹង Napoli ។

កីឡាករន័រវែសវ័យ ១៩ ឆ្នាំរូបនេះ បានបង្ហាញខ្លួនក្នុងយុទ្ធនាការកំពូលទ្វីបអឺរ៉ុប ដែលធ្វើព្យុះភ្លៀងនៅរដូវកាលនេះ ដោយបាល់ពិន័យ ១១ ម៉ែត្រនៅ San Paolo ធ្វើរូបគេរកបាន ៧ គ្រាប់ត្រឹមតែ ៤ ប្រកួតប៉ុណ្ណោះ។ រូបគេ នៅពីលើ Raul និង Kylian Mbappe ដែលរកបាន ៦ គ្រាប់ឱ្យ Real Madrid និង Monaco រៀងៗខ្លួន ក្នុងយុទ្ធនាការតែមួយ ខណៈពួកគេ នៅជាយុវវ័យ។

Haaland ក៏ជាកីឡាករទីបួន នៅក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League ដែលរកគ្រាប់បាល់បានច្រើន ក្នុងការបង្ហាញខ្លួនបួនលើកដំបូង ដោយចូលរួមជាមួយ Ze Carlos, Alessandro Del Piero និង Diego Costa ៕

Trollkhmer

    Loading...

    ពេញនិយម