Connect with us

ជប៉ុន ស្រវេស្រវារកកញ្ចប់ផ្ទុកកាកសំណល់គ្រោះថ្នាក់ ដែលបានបាត់ ក្រោយព្យុះទីហ្វុង

ជប៉ុន៖ អស់រយៈពេលជាង ៣សប្ដាហ៍មកហើយ ដែលអាជ្ញាធរជប៉ុន បានព្យាយាមស្វែងរកញ្ចប់ខ្មៅ ដែលមានផ្ទុកកាកសំណល់គ្រោះថ្នាក់សារធាតុវិទ្យុសកម្ម ចំនួន ៣៦ថង់ ក្រោយពីព្យុះទីហ្វុងហាជីប៊ិស បានបក់បោកទៅលើខេត្តហ្វូគូស៊ីម៉ា (Fukushima) ។ អាជ្ញាធរបរិស្ថានជប៉ុន បានសង្ស័យថា កញ្ចប់ផ្ទុកកាកសំណល់គ្រោះថ្នាក់ទាំងនោះ អាចត្រូវបានហូរទៅតាមទឹកជំនន់។

មន្ត្រីក្រសួងបរិស្ថានជប៉ុន បានអះអាងថា មកទល់ពេលនេះ គេមិនទាន់អាចរកឃើញកាកសំណល់វិទ្យុសកម្មទាំងនោះទេ។ មន្ត្រីបន្តថា កាកសំណល់ទាំងនោះ ត្រូវបានរក្សាទុកនៅទីវាលផ្សេងៗគ្នា ជាបណ្ដោះអាសន្ន ក្នុងខេត្តហ្វូគូស៊ីម៉ា ក្រោយពីហេតុការណ៍គ្រោះថ្នាក់នៅរោងចក្រថាមពលនុយក្លេអ៊ែរ កាលពីឆ្នាំ២០១១ នៅខេត្តដដែល។

ក្រសួងបរិស្ថានជប៉ុន និងអង្គការនានា បានបញ្ជូនកម្លាំងចំនួន ២០ ទៅ ៣០ នាក់ ដើម្បីស្វែងរកថង់ដែលបានបាត់ នៅតាមទន្លេ ដោយប្រើប្រាស់ដ្រូនជំនួយនៅទីតាំងដែលមនុស្សមិនអាចទៅដល់៕

  

ប្រភព៖ Japan Times

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម