ខំប្រឹងមិនតិចឆ្នាំទម្រាំបានក្លាយជាអ្នកបើកយន្តហោះ ចុងក្រោយត្រូវក្រុមហ៊ុនបណ្តេញចេញដោយសារស្រីស្អាតម្នាក់
គាត់ហ៊ានខ្លាំងណាស់ យកជីវិតមនុស្សរាប់រយនាក់មកលេងសើចបែបនេះ
ប្រទេសចិន៖ បុគ្គលិកជាអ្នកបើកយន្តហោះម្នាក់ ត្រូវបានក្រុមហ៊ុនអាកាសចរណ៍គួយលីង ប្រទេសចិន បញ្ឈប់ការងារដោយសារអនុញ្ញាតឱ្យស្រីស្អាតម្នាក់ ចូលអង្គុយនៅបន្ទប់កាប៊ីនយន្តហោះ។
រឿងនេះ បានបែកធ្លាយដោយសារស្រីស្អាតម្នាក់នោះ ដែលត្រូវបានស្គាល់ឈ្មោះថា Chen Yuying ជាសិស្សឆ្នាំទី៣កំពុងសិក្សាផ្នែកទេសចរណ៍មានបំណងចង់ក្លាយជាពហុនិការីក្រោយបញ្ចប់ការសិក្សា បានបង្ហោះរូបភាពរបស់នាង អង្គុយក្នុងកាប៊ីនយន្តហោះនៅលើបណ្តាញសង្គមដោយសរសេរថា “អរគុណអ្នកបើកយន្តហោះជាខ្លាំង ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់”។
ក្រោយបែកធ្លាយរូបភាពមួយសន្លឹកនោះជាសាធារណៈ ក្រុមហ៊ុនអាកាសចរណ៍គួយលីង ក៏បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទ ដើម្បីបញ្ឈប់បុគ្គលិកជាអ្នកបើកយន្តហោះជារៀងរហូត ប៉ុន្តែពួកគេ មិនបានបង្ហាញពីឈ្មោះ និង មិនបានបញ្ជាក់ឡើយថា អតីតបុគ្គលិកម្នាក់នោះ អាចចាប់ផ្តើមការងារនៅក្រុមហ៊ុនបាន ឬ យ៉ាងណាឡើយ រីឯបុគ្គលិកពហុនិកាទាំងអស់ ត្រូវផ្អាកការងារមួយរយៈដើម្បីធ្វើការស៊ើបអង្កេត៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍