Connect with us

ធ្លាប់ឆ្ងល់អត់ថាប្រជាជនជប៉ុនមានសីលធម៌ខ្ពស់ តែហេតុអីពួកគេមិនផ្តល់កៅអីឱ្យមនុស្សចាស់ ពេលប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ?

ការពិតបែបនេះសោះ

ជប៉ុន៖ នរណាៗក៏ដឹងដែរថា វិស័យអប់រំនៅជប៉ុន គឺផ្តោតសំខាន់ខ្ពស់លើផ្នែកសីលធម៌ ប៉ុន្តែធ្លាប់ឆ្ងល់ទេថា ហេតុអ្វីពេលធ្វើដំណើរដោយការប្រើប្រាស់មធ្យោបាយសាធារណៈម្តងៗ ពួកគេមិនផ្តល់កន្លែងអង្គុយដល់មនុស្សចាស់ ដែលឈរនៅនឹងមុខខ្លួន?

ការពិតមិនមែនដោយសារខ្វះសីលធម៌ និង គ្មានចិត្តនោះទេ ប៉ុន្តែប្រសិនបើអ្នកផ្តល់កន្លែងឱ្យពួកគេ នោះលោកអ្នក អាចនឹងទទួលបានសំណួរមួយមកវិញ ជំនួសឱ្យពាក្យអរគុណថា “តើខ្ញុំចាស់ណាស់មែនទេ?” ម៉្យាងទៀត ការផ្ដល់កន្លែងអង្គុយរបស់អ្នក សម្រាប់ពួកគាត់ អាចជាចម្លើយមួយចង់ប្រាប់ទៅពួកគាត់ថា ”អ្នកចាស់ហើយ”។

សម្រាប់អ៊ុៗមួយចំនួន អាចនិយាយពាក្យថា “អរគុណ” តែទោះជាយ៉ាងណា ក៏ពួកគេមិនព្រមអង្គុយឡើយ និង ទន្ទេញពាក្យអរគុណ ប្រសិនជាអ្នកនៅតែព្យាយាមអញ្ជើញពួកគាត់ឱ្យអង្គុយ ប៉ុន្តែនេះមិនមែនកើតឡើងគ្រប់គ្នានោះឡើយ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម