Connect with us

អ្នកនាង ទូច ស្រីល័ក្ខ ប្រតិកម្មចំៗចំពោះវីដេអូរ MV ដ៏សិចស៊ី របស់ផលិតកម្មមួយ

លើកនេះមិនត្រឹមតែលោក Rith omega នោះទេ អ្នកនាង ទូច ស្រីល័ក្ខ ក៏ព្រលះដែរ

ភ្នំពេញ ៖ ក្រោយមានការប្រតិកម្មខ្លាំងចំពោះការថត MV “សង្សារក៏ផិត មិត្ដក៏ក្បត់” ដែលមានឈុតសម្តែងបែបលូកស្ទាប លោក Rith Omega ដែលជាអ្នកដឹកនាំសម្តែងរបស់ផលិតកម្ម “ថោន” ក៏បានប្រតិកម្មជាខ្លាំង ចំពោះការដឹកនាំសម្តែងរបស់អ្នកផលិមួយរូប។

ស្របពេលផ្ទុះវីដេអូសិចស៊ីក្នុងការសម្តែងមក នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ ក៏មានតារាសម្ដែង និងជាតារាចម្រៀងម្នាក់ដែលកំពុងពោរពេញទៅដោយវោហាស័ព្ទ អ្នកនាង ទូច ស្រីលក្ខ័ ក៏បានចេញមុខប្រតិកម្មចំពោះរឿងខាងលើនេះ ដោយយោងតាមគេហទំព័រ ហ្វេសប៊ុកតារាស្រីរូបនេះ ដោយលើកឡើងថា៖ “សួរថាអ្នកណាដែលខាតបង់? បើទោះបីជាថតកុន ក៏មិនសាហាវដល់ថ្នាក់ហ្នឹងដែរ សូមទោស បន្ទាប់ពីឃើញហើយ ពិតជាទទួលយកអត់បាន ព្រោះវាមិនមែនការឱបថើបស្រើបស្រាលហ្នឹងជាភាពត្រឹមត្រូវទេ ព្រោះបទហ្នឹង ក្មេងគាត់ស្តាប់ច្រើនជាងមនុស្សចាស់ អ៊ីចឹងអ្នកដឹកនាំអាចធ្វើឱ្យក្មេងៗមើលហើយគាត់ គិតអីមិនល្អ ទៅធ្វើអីឱ្យខុសផ្លូវ ចាំបាច់ឱបថើបលូកស្ទាប់អីដល់ថ្នាក់ហ្នឹង? ត្រឹមតែញ៉ាំបាយ ចូលក្លិប រាំជាមួយគ្នា ឬក៏ សំលឹងភ្នែកគ្នា ក៏គេយល់បាត់ទៅហើយ ព្រោះអត្ថន័យ បានបញ្ជាក់តាមចម្រៀងគេយល់ហើយហ្នឹង គិតភាពចង់ល្បី កុំយកតម្លៃរបស់ខ្លួនដែលម៉ែឪ លោកខំរក្សាចិញ្ចឹមមើលថែ មិនឱ្យនរណាប៉ះ ខ្លាចខាតបង់កិត្តិយសដល់ក្រុមគ្រួសារ ចុះបើម៉ែឪទស្សនាឃើញរូបភាពបែបនេះ តើគាត់ជាឱពុកម្តាយឈឺផ្សាបែបណា បើកូនរបស់ខ្លួនយកកេរ្តិ៍ចោលកណ្តាលវាល ខូចនរណា? គឺកិត្តិយសខ្លួនជាស្រីហ្នឹងឯង គេខំលាក់ខ្លួនឯង តែខ្លួនឯងបែកជាហែកខ្លួនឯងដោយភាពចង់ល្បី សួរថាបានអីមកវិញ មនុស្សប្រុសសម័យនេះ មុននឹងគាត់យកប្រពន្ធជាអនាគត ប្រាកដមិនមែនតែស្អាតសិចស៊ីមួយមុខ គឺស្អាតទាំងគំនិត និងមាយាទ បើមាយាទមិនបានហើយ គឺផ្លាស់ប្តូរចរឹកមិនបាននោះទេ នេះជាសារអប់រំ”។

សូមជម្រាបថា លោក Rith Omega វិញក៏កំពុងតែត្រូវតួសម្តែងបែបសិចស៊ី ត្រៀមប្តឹងទៅតុលាការ ប៉ុន្តែយ៉ាងវិញ លោក Rith Omega ក៏នៅតេបង្ហោះដោយមិនខ្លាចការគម្រាមឡើយ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម