Connect with us

ចិន បិទស្ពានកញ្ចក់ចំនួន៣២ ដោយសារបញ្ហាសុវត្ថិភាព

ចិន៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញ ស្ពានដែលបាតស្ពានធ្វើពីកញ្ចក់ កំពុងរីកស្គុះស្គាយ នៅតាមបណ្ដាខេត្តនានា ក្នុងប្រទេសចិន។ យ៉ាងណាមិញ សេចក្ដីរាយការណ៍ថ្មីៗនេះ បានឱ្យដឹងថា ស្ពានកញ្ចក់ជាច្រើន ក៏កំពុងត្រូវបានបិទជាបន្តបន្ទាប់ ដោយសារតែបញ្ហាសុវត្ថិភាព និងការគ្រប់គ្រងមិនបានល្អ។

សារព័ត៏មានចិន បានចុះផ្សាយថា ស្ពានកញ្ចក់ចំនួន ៣២ ត្រូវបានបិទ គិតមកទល់ពេលនេះ។ នេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ ព្រោះចិន មានស្ពានកញ្ចក់ ប្រមាណ ២៣០០ កន្លែង នៅទូទាំងប្រទេសឯណោះ។

ស្ពានកញ្ចក់ជាកន្លែងដ៏ទាក់ទាញរបស់ភ្ញៀវទេសចរ ដែលមានការផ្ទុះខ្លាំងកាលពីឆ្នាំ២០១៥ ហើយវាមិនមានសញ្ញានៃការថយចុះភ្ញៀវទេសចរឡើយ បើទោះបីជាស្ពានកញ្ចក់ ដែលទើបតែសម្ពោធនៅភ្នំ Yuntai ខេត្ត Henan ត្រូវបានរកឃើញថា មានស្នាមប្រេះក៏ដោយ។ កាលពីខែមិថុនា ឆ្នាំ២០១៩ ភ្ញៀវទេសចរម្នាក់បានស្លាប់ និង ៦នាក់ រងរបួស ក្រោយធ្លាក់តាមកញ្ចក់ស្ពាន នៅទីក្រុង Guangxi ៕

ប្រភព៖ Shanghaiist

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com