Connect with us

ខាតបង់ក្នុងការផលិតភាពយន្តអស់ ៦០ លានធ្វើឱ្យ Pete Thongchuea គ្មានប្រាក់សូម្បីបង់ថ្លៃភ្លើង

សំណាងហើយដែលគាត់នៅមានជំនាញផ្សេងទៀតដើម្បីរកចំណូល

ថៃ៖ តារាសម្តែងប្រុសដែលបានដើរតួជាឪពុកតួឯកស្រីក្នុងរឿង “មន្តស្នេហ៍ក្រមុំឆ្នាស់” និង ធ្លាប់បានចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ Mytv កន្លងទៅ លោក Pete Thongchuea បានរៀបរាប់ពីគ្រាដែលធ្លាប់លំបាកបំផុតនៅក្នុងជីវិតថា លោកបានសហការជាមួយមិត្តភ័ក្តិដែលជាជនបរទេស ដើម្បីបង្កើតភាពយន្តថៃ ប៉ុន្តែគេបែរជាទាមទារដកខ្លួនចេញភ្លាមៗ ស្របពេលកំពុងដំណើរការដោយមិនមានការបកស្រាយអ្វីទាំងអស់។

បញ្ហានេះ ធ្វើឱ្យលោកត្រូវរ៉ាប់រងគ្រប់យ៉ាងតែម្នាក់ឯង និង ត្រូវខាតបង់ជាប់បំណុលចំនួន៦០លានបាតទៀតផង។ កំឡុងពេលនោះលោក គ្មានប្រាក់សូម្បីបង់ថ្លៃភ្លើង និង ត្រូវបង្ខំចិត្តរើទៅរស់នៅជាមួយឪពុកក្មេកមួយរយៈ។ ក្រោយជួបបញ្ហាជាច្រើនរួចមក លោកក៏ចាប់ផ្តើមជីវិតថ្មីជាមួយការលក់គ្រឿងបន្លាស់រថយន្ត។ ក្រៅពីទេពកោសល្យក្នុងរង្វង់សិល្បៈ Pete ក៏ជាអ្នកឯកទេសប្រណាំងរថយន្តផងដែរ ទើបលោកចាប់ផ្តើមអាជីពនេះ អស់រយៈពេល២ឆ្នាំ ដែលធ្វើឱ្យជីវភាពលោកប្រសើរឡើងវិញ៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម