Connect with us

Lee Minho កាន់តែត្រូវប៉ាន់ ជាមួយនឹងការថតរូបដាក់ក្របទស្សនាវដ្តី

រូបលើកនេះស្អាតអស់ទាស់ ទេវបុត្រជិះសេះស របស់អ្នកណាខ្លះ

កូរ៉េខាងត្បូង៖ តួឯកប្រុសក្នុងរឿង “ទេពមច្ឆាឆ្លងជាតិ” Lee Minho មួយរយៈនេះ ហាក់បង្វែរការចាប់អារម្មណ៍លើវិស័យបង្ហាញម៉ូត និង ថតរូបដាក់ក្របទស្សនាវដ្តីប្រចាំច្រើនជាងថតភាពយន្តទៅវិញ ជាក់ស្តែងថ្មីៗនេះ រូបភាពជាច្រើនសន្លឹក ដែលបានបង្ហាញនៅលើបណ្តាញសង្គម ពិតជាទទួលបានការចាប់អារម្មណ៍ខ្ពស់មែនទែន ដោយសាររូបភាពខ្លះ មិនទាន់ធ្វើការកែកុនអ្វីទាំងអស់ ប៉ុន្តែលោក នៅតែមានភាពទាក់ទាញ និងសង្ហារខ្លាំង។

Lee Minho ដែលជាតារាប្រុសកូរ៉េម្នាក់ មានមាឌធំ ខ្ពស់ស្រឡះ អមជាមួយនឹងស្នាមញញឹមដ៏ស្រស់បង្ហាញថ្ពាល់ខួចទាំងសងផងនោះ បានឆក់យកបេះដូងនារីៗជាច្រើន មិនថាក្នុងស្រុក ឬ ក្រៅស្រុកឡើយ។ ប្រុសសង្ហាម្នាក់នេះ ទទួលបានការគាំទ្រខ្លាំងតាមរយៈខ្សែភាពយន្ត “កន្លង់ចោមផ្កា ឬ F4កូរ៉េ”។ ក្រោយបញ្ចប់ការហ្វឹកហាត់ទាហានរយៈពេល២ឆ្នាំជាស្ថាពរ លោកក៏បានវិលត្រឡប់ចូលសិល្បៈវិញ និង កំពុងមានភាពមមាញឹកនឹងការថតម៉ូត និងរឿងថ្មីដែលកំពុងដំណើរការថត៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម