Connect with us

អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda បង្ហើបមូលហេតុដែលចុះកុងត្រាជាមួយក្លិប Vitesse

ទីបំផុតលោក Honda រកបានក្លិបថ្មីហើយ

ហុល្លង់៖ អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ចុះកុងត្រាជាមួយ Vitesse នៅហុល្លង់ រហូតដល់ចប់រដូវកាល នេះបើយោងតាមការបញ្ជាក់របស់ក្លឹបដែលលេងនៅក្របខ័ណ្ឌ Eredivisie នៅលើបណ្តាញសង្គម កាលពីពេលថ្មីៗនេះ។

លោក Honda បានប្រាប់ដូច្នេះថា ការសម្រេចចិត្តចុះកុងត្រាជាមួយក្លិប Vitesse នេះ គឺដើម្បីបង្ហាញទម្រង់លេងឱ្យបានល្អ សម្រាប់ឱ្យគ្រូបង្វឹកជ្រើសរើសគាត់ ចូលរួមក្នុងក្រុមជម្រើសជាតិជប៉ុន ដែលត្រៀមក្នុងព្រឹត្តិការណ៍ អូឡាំពិក ឆ្នាំ២០២០ ដែលជប៉ុននឹងធ្វើជាម្ចាស់ផ្ទះ។

កីឡាករសញ្ជាតិជប៉ុន មិនមានក្លិបលេងចាប់តាំងពីចាកចេញពីក្លិប Melbourne Victory កាលពីខែមិថុនា ក្រោយបញ្ចប់រដូវកាលនៅក្របខ័ណ្ឌ A-League របស់ប្រទេសអូស្ត្រាលី ខណៈគាត់ ធ្លាប់បានប្រកាសចង់លេងឱ្យ Manchester United និង AC Milan ផងដែរ ប្រសិនបើក្លិបទាំងពីរ ត្រូវការរូបគាត់។

គួររំឭកថា Keisuke Honda ធ្លាប់ប្រកបអាជីពនៅប្រទេសហុល្លង់ម្តងរួចមកហើយ ដោយលេងឱ្យ ក្លិប VVV-Venlo កាលពីឆ្នាំ២០០៨ ហើយបានជួយឱ្យឈ្នះពានរង្វាន់ Eerste Divisie ផងដែរ៕

សូមទស្សនាវីដេអូ៖

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម