ព្រឹត្តិការណ៍ដ៏ជក់ចិត្ត ONE Championship នឹងវិលត្រឡប់មកវិញ នៅថ្ងៃស្អែក
ម៉ានីល៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ ព្រឹត្តិការណ៍លំដាប់អន្តរជាតិ “ONE Championship: Masters of Fate” នឹងវិលត្រឡប់មកអង្រួនអារម្មណ៍ទស្សនិកជនសាជាថ្មី ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយមានផ្សាយបន្តផ្ទាល់ដោយស្ថានីយទូរទស្សន៍ CTN និង Facebook Page CTN ចាប់ពីម៉ោង១៩:៣០នាទីតទៅ។
ព្រឹត្តិការណ៍ ONE Championship: Masters of Fate នឹងមានគូប្រកួតចំនួន ១២គូ ក្នុងនោះ ជើងខ្លាំងមកពីហ្វីលីពីនចំនួន២រូប នឹងត្រូវជួបគ្នា គឺ Joshua Pacio ទល់នឹង Pene Catalan ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ Strawweight World Championship ។
សប្ដាហ៍នេះ ប្រិយមិត្តច្បាស់ជាជក់ចិត្ត ជាមួយនឹងការបង្ហាញនូវសមត្ថភាពរបស់កីឡាករម្នាក់ៗ ដើម្បីកសាងភាពល្បីល្បាញរបស់ពួកគេបន្ថែមទៀត។ តើនរណាខ្លះ នឹងក្លាយជាជើងខ្លាំងនៅយប់ថ្ងៃសុក្រស្អែកនេះ? សូមប្រិយមិត្តរង់ចាំទស្សនាព្រឹត្តិការណ៍នេះ តាមកញ្ចក់ទូរទស្សន៍ CTN និង Facebook Page CTN ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍