Connect with us

លេងបានត្រឹម ៤ ប្រកួតប៉ុណ្ណោះ មាន ៣ ក្រុម កក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយរួចហើយ

បរទេស៖ ក្រុម Bayern Munich, Juventus និង Paris St-Germain បានក្លាយជាក្រុមដំបូងគេដែលបានឆ្លងផុតវគ្គចែកពូលនៃពានរង្វាន់ Champions League រដូវកាលនេះ ក្រោយលេងបានត្រឹម ៤ប្រកួតប៉ុណ្ណោះ។

ក្រុមជើងឯកលីហ្គកំពូលបារាំង PSG គឺឆ្លងផុតពីពូល A ដែលឈរនៅលើកំពូលតារាង ដោយទទួលបានជ័យជម្នះចំនួន ៤ ដោយស៊ុតបញ្ចូលទីបាន ១០ គ្រាប់ និងមិនទាន់របូតមួយគ្រាប់ណាឡើយ។

ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga Bayern Munich ក៏ឈរលើកំពូលតារាងពូល B ជាមួយនឹងជ័យជម្នះ ៤ លើក ពី ៤ ប្រកួត។

Juventus ដែលជាម្ចាស់ជើងឯក Serie A ជាក្រុមទីបី ដែលផ្តួល Lokomotiv Moscow ២-១ និងបានឆ្លងផុតពីពូល D ដោយមាន ១០ ពិន្ទុពី ៤ ប្រកួត៕

    Loading...

    ពេញនិយម