ល្ងាចនេះរឿង “កំណត់ត្រាស្នេហ៍” ភាគ៥ ប្រាកដជាធ្វើឱ្យប្រិយមិត្តជក់ចិត្តទៀតហើយ ជាមួយនឹងឈុតឌឺដងដាក់គ្នារវាងតួអង្គឯកទាំងពីរ (មានវីដេអូ)
ជួបគ្នាល្ងាចនេះជាមួយនឹងរឿង “កំណត់ត្រាស្នេហ៍” ភាគ៥
ប្រិយមិត្ត ប្រាកដជាជក់ចិត្តហើយមែនទេ ជាមួយសាច់រឿងបែបមនោសញ្ចេតនា លាយឡំជាមួយនឹងឈុតឆាកកំប្លុកកំប្លែង សប្បាយផង និងកើតទុកផង នោះគឺរឿង “កំណត់ត្រាស្នេហ៍” ដែលធ្វើការចាក់ផ្សាយនៅលើស្ថានីយទូរទស្សន៍ CTN រៀងរាល់ថ្ងៃចន្ទ ដល់ព្រហស្បតិ៍ នៅម៉ោង៧ល្ងាច។
ចំណែកនៅរាត្រីនេះ គឺរឹតតែពិសេសទៀតហើយ ដោយតួអង្គឯកទាំងពីរ គឺលោក វុឌ្ឍ និងកញ្ញា វី បាននាំគ្នាទៅជិះទូក នៅក្នុងបឹងព្រលឹត ដែលមានទេសភាពដ៏ស្រស់ស្អាតមួយ។ អ្នកទាំងពីរ ជិះបណ្ដើរ ឌឺដងដាក់គ្នាបណ្ដើរ ហើយឈ្លោះគ្នា និងចោទកំហុសដាក់គ្នាទៅវិញទៅមក ស្របពេលនោះដែរ ឌឺដាក់គ្នាចុះឡើងៗស្រាប់តែលោក វុឌ្ឍ គ្រវីទូកទើបបណ្ដាលឱ្យកញ្ញា វី ធ្លាក់ចូលទៅក្នុងទឹកបឹងព្រលឹតនោះបាត់ទៅ។
ចាំមើលថាតើរឿងរ៉ាវអ្នកទាំងពីរ នឹងទៅជាយ៉ាងណា ហើយលោក វុឌ្ឍ អាចរួចខ្លួនបានទេ ក្រោយពីធ្វើឱ្យ កញ្ញា វី ធ្លាក់ចូលទៅក្នុងទឹកបឹងបែបនេះ។
ដូច្នេះកុំភ្លេចរង់ចាំតាមដានទស្សនារឿង “កំណត់ត្រាស្នេហ៍” នៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ចាប់ពីម៉ោង ៧យប់តទៅទាំងអស់គ្នា៕
សូមទស្សនាវីដេអូ៖
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍