Connect with us

អ្នកស្រាវជ្រាវថា ហ្វេសប៊ុក គឺជាប្រភពដែលអាចផ្សាយព័ត៌មានមិនពិតបានយ៉ាងទូលំទូលាយ

គណនីក្លែងក្លាយ កើនឡើងជារៀងរាល់ថ្ងៃ

វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ថ្មីរបស់ក្រុមសង្គមស៊ីវិល Avaaz បានឱ្យដឹងថា ហ្វេសប៊ុក បានក្លាយជាប្រភពដ៏ធំមួយដែលអាចផ្សព្វផ្សាយព័ត៌មានមិនពិតបានយ៉ាងទូលំទូលាយ។ ជាក់ស្តែងមកទល់បច្ចុប្បន្ន គណនីហ្វេសប៊ុក ក្លែងក្លាយជាច្រើន បានកើនឡើងជារៀងរាល់ថ្ងៃ សម្រាប់ប្រើប្រាស់ដើម្បីបង្កើតព័ត៌មានមិនពិតបំពុលដល់សង្គម។

យោងតាមរបាយការណ៍បានឱ្យដឹងថា រឿងរ៉ាវដែលលេចចេញនូវមេរោគបំពុលសង្គមដ៏សាហាវបំផុតលើបណ្តាញសង្គមហ្វេសប៊ុកនៅឆ្នាំនេះ គឺជាការអះអាងព័ត៌មានមិនពិតអំពីប្រធានសភាលោក ណាន ពាលស៊ី ដែលបានចោទប្រកាន់ពាក់ព័ន្ធនឹងមូលនិធិពីសន្តិសុខសង្គម។

បញ្ហានេះ បានលេចជាលើកដំបូងនៅលើហ្វេសប៊ុកកាលពីខែមុន នេះបើយោងតាមទិន្នន័យក្នុងហ្វេសប៊ុក ដែលត្រូវបានចែកចាយច្រើនជាង ៤១០០០០ ដង។ ទោះជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ហ្វេសប៊ុកបាននិយាយថា ខ្លួនបានធ្វើឱ្យមានការជឿនលឿន ក្នុងការកាត់បន្ថយចំនួនព័ត៌មានក្លែងក្លាយ នៅលើហ្វេសប៊ុកជាងពាក់កណ្តាល ចាប់តាំងពីការបោះឆ្នោតនៅអាមេរិក ក្នុងឆ្នាំ២០១៦។

នៅក្នុងឆ្នាំនេះដែរ ការប្រមូលនូវគណនីក្លែងក្លាយបំពុលសង្គម ទទួលបានច្រើនក្នុងរយៈពេល ១០ ខែ ចន្លោះពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ ទោះជាយ៉ាងណា ក្រុមហ៊ុន ក៏កំពុងខិតខំបន្ថែមទៀត ដើម្បីផ្តល់នូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ទាំងអស់ជុំវិញពិភពលោក៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម