Connect with us

ខ្មែរសុរិន្ទជាច្រើននាក់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់កម្មវិធីបុណ្យដំរីសប្តាហ៍ក្រោយ

មើលទៅដូចសប្បាយណាស់!

ខេត្តសូរិន្ទ៖ កម្មវិធីបុណ្យដំរី នៅខេត្តសូរិន្ទ បានប្រារព្ធឡើងជារៀងរាល់ឆ្នាំ សម្រាប់អ្នកទេសចរគ្រប់ទិសទី ចូលរួមទស្សនា។ ក្នុងឆ្នាំ២០១៩នេះដែរ ប្រជាជននៅខេត្តសូរិន្ទ នឹងចាប់ផ្តើមកម្មវិធីសម្តែងដំរី នៅថ្ងៃទី១៥-១៧ ខែវិច្ឆិកា លើកទី៥៩។

កម្មវិធីនេះ នឹងប្រារព្ធឡើងនៅ Baan Ta Klang ក្នុងស្រុក Tha Tum ចាប់ពីម៉ោង៨ព្រឹក ដែលមានដំរីចូលរួមសម្តែងជាង ២០០ក្បាល ជាមួយនឹងក្បួនដង្ហែឆ្លងកាត់តាមដងវិថី ការផ្តល់ចំណីពេលព្រឹកដល់សត្វដំរី និង ការប្រកួតជល់ដំរី ដែលបានទទួលការបណ្តុះបណ្តាលតាមបច្ចេកទេសរបស់គ្រូបង្វឹក។ ដោយសារដំរី គឺជាសត្វតំណាងដ៏ធំមួយនៅសុរិន្ទ ទើបកម្មវិធីនេះ ត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ៕

 

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម