Connect with us

អ្នកណាមិនច្រឡំថាជាសង្សារ បើស្អាតហើយសម្រស់ចង់ក្មេងជាងកូនទៀតបែបនេះ

ក្រមុំៗសុំខ្មាស់

វៀតណាម៖ យោងតាមរូបភាពប៉ុន្មានសន្លឹក តារាវ័យក្មេងវៀតណាម២២ឆ្នាំម្នាក់ បង្ហោះនៅក្នុងគណនីយ IG របស់ខ្លួន ដែលមានឈ្មោះ jhnguyeners បានធ្វើឱ្យមនុស្សជាច្រើន មានការភាន់ច្រឡំថា នាងជាមិត្តស្រីរបស់លោក។ ប៉ុន្តែជាក់ស្តែង បើក្រឡេកមើលតាមការសរសេរភ្ជាប់ជាមួយនឹងរូបថតប៉ុន្មានសន្លឹក បានបញ្ជាក់ថា នារីស្រស់ស្អាតម្នាក់នោះ គឺជាអ្នកម្តាយ ដែលមានសម្រស់ក្មេងជាងវ័យ ជាហេតុធ្វើឱ្យរាល់គ្នា មានការយល់ច្រឡំរហូតមានអ្នកចូលរួមមតិនិយាយថា “គូស្នេហ៍ដ៏គួរឱ្យស្រឡាញ់”។

យោងតាមការរាយការណ៍បានបញ្ជាក់ថា អ្នកម្តាយវ័យ៤០ឆ្នាំ តែសម្រស់មិនចេះចាស់រូបនេះ បានចែករំលែកអាថ៌កំបាំងមិនចេះចាស់បែបនេះថា នាងបានព្យាយាមហាត់ប្រាណ និង ទទួលទានអាហារសុខភាព ចំណែកឯអាហារកែច្នៃវិញ គឺត្រូវចៀសវាងដាច់ខាត៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម