លោក Koji ព្រមានកូនក្រុមថា ថៃមានទម្រង់ល្អជាងកាលពីកម្ពុជា ឈ្នះ ៤-៣
សង្ឃឹមថា ក្រុមយើងនឹងអាចធ្វើបានល្អ
ភ្នំពេញ៖ លោក Koji Gyotoku គ្រូបង្វឹកក្រុម U-19 កម្ពុជា បានថ្លែងដូច្នេះថា៖ “ការប្រកួតចុងក្រោយជាមួយថៃ ក្នុងពានរង្វាន់ AFF U-18 Championship 2019 នៅប្រទេសវៀតណាម យើងបានយកឈ្នះថៃ (៤-៣) តែយើងមិនអាចរំពឹងខ្ពស់សម្រាប់ការប្រកួតជាមួយថៃ នៅការប្រកួតបន្ទាប់នេះទេ ព្រោះយើងឃើញថា ថៃមានទម្រង់លេងល្អជាងលើកមុន”។
ការលើកឡើងរបស់គ្រូបង្វឹក U-18 កម្ពុជា បានធ្វើឡើង មុនជំនួបទល់នឹងក្រុម U-19 ថៃ នៅពានរង្វាន់ AFC U-19 Championship 2020 Qualifiers ពូល G ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៨:៣០តទៅ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
ថៃ ទើបតែយកឈ្នះលើ កោះម៉ារីណាខាងជើង ក្នុងលទ្ធផល ២១-០ នៅការប្រកួតទីពីរ បន្ទាប់ពីយកឈ្នះលើប្រ៊ុយណេ ដោយលទ្ធផល ៩-០ នៅការប្រកួតទី១ ពានរង្វាន់ AFC U-19 Championship 2020 Qualifiers ពូល G ។ ដូច្នេះ មិនទាន់មានក្រុមណា អាចទាត់បំប៉ោងសំណាញ់ទីរបស់ថៃ បាននៅឡើយទេ។
សូមជម្រាបថា ស្ថានីយទូរទស្សន៍ MyTV នឹងធ្វើការផ្សាយផ្ទាល់ការប្រកួតរវាង កម្ពុជា ទល់នឹង ថៃ ចេញពីពហុកីឡដ្ឋានជាតិ នៅថ្ងៃស្អែកនេះ។ ដូច្នេះ សូមប្រិយមិត្តរង់ចាំតាមដានទស្សនាទាំងអស់គ្នា ថា តើ កម្ពុជា អាចបន្តស្វែងរកជ័យជម្នះលើថៃ បានដូចកាលពីលើកមុន ឬក៏ ថៃ សងសឹកវិញសម្រាប់ការប្រកួតនេះ?
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍