តោះ! ទៅដឹងពីវិធីបំបាត់ភាពតានតឹងរបស់ជនល្បីឈ្មោះទាំង៥រូប នៅពេលប្រឈមនឹងសម្ពាធ
កាន់តែមាន កាន់តែល្បី សម្ពាធក៏កាន់តែខ្ពស់
បរទេស៖ ភាពតានតឹងកើតឡើងលើមនុស្សគ្រប់ៗគ្នា ហើយវាអាចវិវឌ្ឍទៅរកសភាពធ្ងន់ធ្ងរ ប្រសិនជាអ្នកមិនដឹងពីវិធីគ្រប់គ្រង។ ភាពតានតឹងកើតឡើង អាចដោយសារមូលហេតុនៃទំនួលខុសត្រូវខ្ពស់លើការងារ ឬ បញ្ហាអ្វីមួយកើតឡើងនៅក្នុងជីវិត ហើយការកម្ចាត់ភាពតានតឹងទាំងនោះ គឺអាស្រ័យទៅលើមនុស្សម្នាក់ៗជ្រើសរើសការទប់ស្កាត់តាមវិធីរបស់ពួកគេរៀងៗខ្លួន។ ជាក់ស្តែង ជនល្បីឈ្មោះ៥រូប បានចែករំលែកនូវបទពិសោធន៍ក្នុងការបំបាត់ភាពតានតឹង។
១. Michelle Obama៖ ភរិយារបស់អតីតប្រធានាធិបតី Barack Obama ត្រូវបានគេចាត់ទុកជាស្ត្រីខ្លាំងមួយរូបដែលមានឥទ្ធិពលនៅក្នុងសង្គមក្នុងការសាងភាពជឿជាក់ដល់ស្ត្រីដទៃដែលទទួលរងវិបត្តិផ្លូវចិត្តឱ្យមានភាពរឹងមាំឡើងវិញ។ លោកស្រីបានចែករំលែកពីវិធីបំបាត់ភាពតានតឹងថា “រាល់ពេលខ្ញុំមានអារម្មណ៍ថាមានសម្ពាធម្តងៗ ខ្ញុំតែងតែជិះកង់កម្សាន្តជាមួយកូនស្រី ឬ ធ្វើលំហាត់ប្រាណ”។
២. Bill Gates៖ មហាសេដ្ឋីលំដាប់កំពូលមួយរូបនេះបានរៀនចំនុចមួយពីមិត្តភ័ក្តិរបស់លោកគឺ ត្រូវចាត់ទុករឿងគ្រប់យ៉ាងឱ្យធម្មតា តែត្រូវផ្តោតខ្ពស់ចំពោះតែរឿងដែលមានសារសំខាន់បំផុត។
៣. Jeff Bezos៖ សម្រាប់នាយកប្រតិបត្តិវេបសាយលក់ទំនិញអនឡាញដ៏ល្បី Amazon បានចែករំលែកថា លោកដោះស្រាយភាពតានតឹងដោយដោះស្រាយបញ្ហាភ្លាមៗតាមតែអាចធ្វើទៅបាន ទោះបីជាបញ្ហាដែលត្រូវជួបអាចដោះស្រាយបាន ឬ មិនបានភ្លាម តែវាអាចធ្វើឱ្យលោកកាត់បន្ថយភាពតានតឹងបានមួយចំនួន។
៤. Gordon Ramsay៖ មេចុងភៅដ៏ឆ្នើម និង ជាគណៈកម្មការដែលមានឥទ្ធិពលក្នុងកម្មវិធី Master Chef UK បានចំណាយពេល១៤ម៉ោងក្នុង១ថ្ងៃលើការងារ ដូចនេះក្រៅពីនឿយហត់នឹងការងាររយៈពេលយូរមក លោកនឹងមិនយកការងារ ឬ អ្វីផ្សេងឱ្យមករំខានពេលវេលាដែលលោកកំពុងសម្រាកឡើយ។
៥. Tim Cook៖ សម្រាប់នាយកប្រតិបត្តិក្រុមហ៊ុន Apple ក៏យល់ស្របនឹងវិធីបំបាត់ភាពតានតឹង ដូចលោកស្រី Michelle Obama ដែរ ទោះបីជាកាលវិភាគរបស់លោករវល់ប៉ុណ្ណាក៏ដោយ ប៉ុន្តែលោក នៅតែឆ្លៀតពេល១ម៉ោង ទៅលើការហាត់ប្រាណជាប្រចាំផងដែរ៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍