ព្រលានយន្តហោះថៃ លុបចោលជើងហោះហើរជាង១០០ ព្រោះតែមូលហេតុនេះ
ឈៀងម៉ៃ៖ ព្រលានយន្តហោះអន្តរជាតិនៃខេត្តឈៀងម៉ៃ ប្រទេសថៃ បានប្រកាសពីការលុបចោល ឬពន្យារជើងហោះហើរសរុបចំនួន ១៥១ ជើង ទាំងក្នុងស្រុក ទាំងក្រៅស្រុក ដោយសារតែបញ្ហាសុវត្ថិភាព អំឡុងពិធីបុណ្យបង្ហោះគោម ដែលចាប់ផ្ដើមនៅថ្ងៃសោរ៍ ស្អែកនេះ។
នាយករងព្រលានយន្តហោះអន្តរជាតិឈៀងម៉ៃ លោក Thananrat Prasertsri បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍នានា មានការព្រួយបារម្ភពីសុវត្តិភាពរបស់យន្តហោះ ដែលអាចបង្កគ្រោះថ្នាក់ដោយសារបុកគោម។ អាជ្ញាធរថៃ បានអំពាវនាវដល់ប្រជាជនថៃ ដែលរស់នៅក្បែរព្រលានយន្តហោះ កុំបង្ហោះគោម ព្រោះអាចបង្កគ្រោះថ្នាក់ដល់យន្តហោះ។
សូមជម្រាបថា ពិធីបង្ហោះគោមនៅខេត្តឈៀងម៉ៃ ចាប់ផ្ដើមពីថ្ងៃទី៩ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០១៩៕
ប្រភព៖ Bangkok Post
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍