អាជ្ញាធរ នឹងបិទកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញសម្រាប់យានយន្តគ្រប់ប្រភេទ នៅបុណ្យអុំទូក
កណ្ដាល៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជូនដំណឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល នឹងបិទការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ ចូលរាជធានីភ្នំពេញនៅកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ ចាប់ពីម៉ោង១០:០០ព្រឹក រហូតដល់ម៉ោង២៣:៣០នាទី នៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ លើកលែងរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តមន្ត្រីមានសមត្ថកិច្ច។
មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ក៏នឹងបិទចរាចរណ៍រថយន្តដឹកទំនិញគ្រប់ប្រភេទ ចូលរាជធានីភ្នំពេញ នៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ចាប់ពីម៉ោង១០:០០នាទីព្រឹក រហូតដល់ម៉ោង២៣:៣០នាទី នៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រសួងបានបញ្ជាក់ថា ការបិទនេះ គឺដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍