ឈិន ឡុង ត្រូវប្រជាជនវៀតណាម បដិសេធមិនឱ្យចូលទឹកដីខ្លួន
ប្រជាជនវៀតណាមមួយចំនួន ស្អប់ ឈិន ឡុង ដល់ឆ្អឹង
វៀតណាម៖ Jackie Chan ឬ ឈិន ឡុង ដែលជាតារាហូលីវូដដ៏ល្បីដែលបានប្រឡូកក្នុងវិស័យភាពយន្តអស់រយៈពេលជាយូរឆ្នាំមកនេះ ពិតជាបានទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនជាខ្លាំង។ ដោយសារទេពកោសល្យសម្តែងដ៏រស់រវើកនេះ បានធ្វើឱ្យលោក មានអ្នកគាំទ្រជាច្រើនមិនថាក្នុងប្រទេស ឬ ក្រៅប្រទេសឡើយ។
ដោយសារតែជាតារាលំដាប់កំពូលទើប Jackie អាចក្លាយជាឯកអគ្គរដ្ឋទូតក្នុងអង្គការ Operation Smile របស់វៀតណាមតាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ ដូចនេះនៅថ្ងៃទី ០៧ ខែវិច្ឆិកា ម្សិលមិញអង្គការ ក៏បានបង្ហោះរូបភាពផ្សព្វផ្សាយមួយនៅលើបណ្តាញសង្គម ដែលបានអញ្ជើញលោក Jackie និង តារាចិនជាច្រើនរូបទៀត ចូលរួមក្នុងកម្មវិធីរបស់អង្គការនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ភ្លាមៗនោះ ក៏មានប្រិយមិត្តវៀតណាមម្នាក់ បានធ្វើការជំទាស់ចំពោះការជ្រើសរើស Jackie មកធ្វើជាតំណាងកិត្តិយសនៃកម្មវិធី Operation Smile។ គួរបញ្ជាក់ថា ហេតុផលដែលបណ្តាលឱ្យមានការជំទាស់នេះ កើតឡើងដោយសារ Jackie ធ្លាប់បានចែកចាយរូបភាព និង គាំទ្រ nine-dash ឬ cow’s tongue map នៅលើបណ្តាញសង្គមកាលពីឆ្នាំ ២០១៦ កន្លងទៅ ដែលបានធ្វើឱ្យប្រជាជនវៀតណាមជាច្រើន ឈប់គាំទ្រលោក និង ធ្វើការបដិសេធដាច់ខាត ក្នុងការអញ្ជើញលោកធ្វើជាឯកអង្គរដ្ឋទូតរបស់អង្គការឡើយ។ ក្រោយសន្ទុះនៃការប្រឆាំងកាន់តែផ្ទុះឡើងខ្លាំង ខាងអង្គការ ក៏បានលុបផ្ទាំងផ្សព្វផ្សាយនោះចោល ហើយការជួបប្រជុំថ្ងៃទី ០៨ ខែវិច្ឆិកា មុនថ្ងៃកម្មវិធីចាប់ផ្តើមក៏មិនឃើញមានវត្តមាន Jackie ចូលរួមដែរ៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍