Mane ឆ្លើយតបបែបលេងសើចទៅកាន់ Pep ថា រូបលោកនៅតែធ្វើដួល ប្រសិនបើទទួលបាល់ ១១ម៉ែត្រ
អង់គ្លេស៖ លោក Sadio Mane បាននិយាយបែបលេងសើចថា លោកនឹង “ធ្វើដួល” ម្តងទៀត ប្រសិនបើទទួលបានការពិន័យ ១១ម៉ែត្រ ចំពេលមានការរិះគន់ពីសំណាក់លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City។
លោក Guardiola បានបង្កាត់ភ្លើងពាក្យសម្ដី មុនការប៉ះទង្គិចគ្នាដ៏ធំមួយនៅចុងសប្តាហ៍នេះ រវាងគូប្រជែងទាំងពីរនៅ Anfield, ដោយគ្រូបង្វឹករបស់ Man City បានលើកឡើងថា Liverpool និង Mane តែងតែធ្វើដួលដើម្បីទទួលបាន ១១ម៉ែត្រ នៅចុងម៉ោង ពេលឈ្នះ Leicester និង Tottenham ។
Mane បានអះអាងថា គាត់មិនមែនជាអ្នកធ្វើពុតដួលទេ។ ឆ្លើយតបទៅកាន់អ្នកចាត់ការទូទៅរបស់ក្រុម ManCity, Mane ថា៖ «ប្រសិនបើវាអាចជាការពិន័យ ១១ម៉ែត្រ ពិតប្រាកដ ខ្ញុំនឹង “ ដួល” ម្តងទៀត។ ប្រសិនបើ“ ដួល” នឹងផ្ដល់ការពិន័យបាល់ប៉េណាល់ទី ខ្ញុំនឹងធ្វើវា! ហេតុអ្វីមិនអាច? ប៉ុន្តែអ្វីដែល Klopp បាននិយាយគឺត្រឹមត្រូវ។ ខ្ញុំមិនបានធ្វើពុតដួលនោះទេ »៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍