ប្រសិនបើអ្នកបានទៅលេងប្រទេសម៉ាល់ឌីវ អ្នកនឹងបានឃើញស្ពាន ឆ្លងកាត់សមុទ្រដ៏វែងមួយ ដែលជាស្ពានមិត្តភាពចិន-ម៉ាល់ឌីវ កសាងឡើងដោយប្រទេសចិន និងបានបញ្ចប់កាលពីសប្តាហ៍មុនេះ
ម៉ាល់ឌីវ ៖ ស្ពាននេះ តរភ្ជាប់កោះម៉ាឡេ ដែលជារដ្ឋធានីរបស់ម៉ាល់ឌីវ ជាមួយកោះ ហ៊ុលហ៊ូឡេ ដែលមានព្រលានយន្តហោះអន្តរជាតិដ៏សំខាន់របស់ប្រទេសម៉ាល់ឌីវ។ ស្ពានប្រវែង២គីឡូម៉ែតនេះ ជួយឱ្យប្រជាពលរដ្ឋមូលដ្ឋាននិងអ្នកទេសចរ អាចធ្វើដំណើរទៅមករវាងកោះទាំងពីរ ដោយចំណាយពេលត្រឹមតែ៥នាទីប៉ុណ្ណោះ។ ប្រធានាធិបតីប្រទេសម៉ាល់ឌីវ លោក អាប់ឌុលឡា យ៉ាមីន និង ប្រតិភូតំណាងរដ្ឋាភិបាលចិន និងប្រធានភ្នាក់ងារសហប្រតិបតិ្តការអភិវឌ្ឍអន្តរជាតិចិន លោក វ៉ាង សៀវថាវ បានចូលរួមក្នុងពិធីបើកដំណើរការស្ពាននេះ ។
លោកប្រធានាធិបតី យ៉ាមីន បានបង្ហាញការដឹងគុណរបស់លោកចំពោះរដ្ឋាភិបាលចិន ដែលបានជួយសាងសង់ស្ពានឆ្លងសមុទ្រដំបូងគេបង្អស់របស់ប្រទេសម៉ាល់ឌីវនេះ ហើយលោកជឿថា ស្ពាននេះនឹងផ្តល់ភាពងាយស្រួលកាន់តែច្រើន មកជូនដល់ប្រជាពលរដ្ឋម៉ាល់ឌីវ។
លោក អាប់ឌុលឡា យ៉ាមីន ប្រធានាធិបតីប្រទេសម៉ាល់ឌីវ បានលើកឡើងថា ពិធីបើកដំណើរការស្ពានចិន- ម៉ាល់ឌីវនេះ គឺជាការបើកផ្លូវថ្មីមួយ ជាផ្លូវឆ្ពោះទៅអនាគត និងឱកាសជាច្រើន។ យើង បានសាងសង់ផ្លូវនេះឡើង ដើម្បីបំពេញចន្លោះប្រហោងនៃការអភិវឌ្ឍ ជាប្រហោងដែលបានរារាំង ជាច្រើនឆ្នាំមកហើយ ។ ទីបំផុត យើងក៏អាចធ្វើឱ្យជីវិតកាន់តែងាយស្រួល សម្រាប់សិស្សានុសិស្សដែលពីមុន ធ្លាប់តែត្រូវឆ្លងសមុទ្រ ហាល់ខ្យល់ហាលភ្លៀង ដើម្បីទៅប្រលង និងសម្រាប់ជនចាស់ជរាក៏ដូចជាជនពិការទាំងឡាយ ដែលត្រូវការធ្វើដំណើរទៅព្រលានយន្តហោះនិងមន្ទីរពេទ្យ។”
ប្រធានភ្នាក់ងារសហប្រតិបតិ្តការអភិវឌ្ឍអន្តរជាតិចិន លោក វ៉ាង សៀវថាវ បានហៅស្ពានមិត្តភាពចិន-ម៉ាល់ឌីវនេះ ថាជាគម្រោងទ្វេភាគីគំរូមួយ រវាងប្រទេសទាំងពីរ ហើយក៏ជាចំនុចចាប់ផ្តើមថ្មីមួយនៃចំណងការទូតផងដែរ។ ស្ពាននេះ មិនត្រឹមតែតភ្ជាប់កោះទាំងពីរនៅម៉ាល់ឌីវប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប្រជាពលរដ្ឋនៅលើកោះទាំងពីរ កាន់តែជិតស្និទ្ធជាមួយគ្នា ដោយពួកគាត់មានបំណងល្អ ចង់បានភាពរុងរឿងរីកចម្រើន ដូចៗគ្នា ។ ស្ពាននេះ នឹងប្រាកដជាក្លាយជាសញ្ញាមួយដែលតំណាងឱ្យមិត្តភាពរវាងប្រទេសចិននិងប្រទេសម៉ាល់ឌីវ នៅក្នុងយុគសម័យថ្មីនេះ។
ការសាងសង់ស្ពានមិត្តភាពចិន-ម៉ាល់ឌីវ បានចាប់ផ្តើមកាលពីចុងឆ្នាំ២០១៥ ហើយក្រុមហ៊ុនចិនវិស្វកម្មកំពង់ផែទីពីរ CCCC ខូអិលធីឌី គឺជាអ្នកគ្រប់គ្រងផ្នែកវិស្វកម្ម ផ្គត់ផ្គង់ និងសាងសង់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍