Connect with us

ត្រៀមអាវរងាផង! កម្ពុជា នឹងចុះត្រជាក់ លាយឡំភ្លៀងធ្លាក់តិចតួចថែមទៀត

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងនៅថ្ងៃនេះថា ជ្រលងសម្ពាធខ្ពស់ បាននិងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមមកលើប្រទេសកម្ពុជា។

ស្ថានភាពនេះ ធ្វើឱ្យចាប់ពីថ្ងៃទី១៤ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពស់រាបភាគឦសាន នឹងអាចមានភ្លៀងធ្លាក់តិចតួចនៅផ្នែកខ្លះ អមដោយសីតុណ្ហភាពចុះត្រជាក់ អប្បបរាម ២១-២៣អង្សាសេ និងអតិបរមា ២៧-២៩ អង្សាសេ។

ដោយឡែក តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ នៃប្រទេសកម្ពុជា នឹងអាចមានភ្លៀងធ្លាក់តិចតួច អមដោយសីតុណ្ហភាពអប្បបរមាពី ២៣-២៥ អង្សាសេ និងអតិបរមា ២៨-៣០ អង្សាសេ៕

 

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម