Connect with us

Zlatan Ibrahimovic បញ្ជាក់ពីការចាកចេញពីក្លិប LA Galaxy

បរទេស៖ Zlatan Ibrahimovic និយាយថា ការលេងរយៈពេល ២រដូវកាលនៅក្លិប LA Galaxy ធ្វើឱ្យគាត់ “មានអារម្មណ៍រស់ឡើងវិញ” ស្របគ្នានឹងដែរក៍បញ្ជាក់ថា គាត់នឹងចាកចេញពីលីហ្គ Major League Soccer។

អតីតខ្សែប្រយុទ្ធស៊ុយអែតវ័យ ៣៨ឆ្នាំដែលស៊ុតបញ្ចូលទីបាន ៥២គ្រាប់ ក្នុង ៥៣ប្រកួតសម្រាប់ LA Galaxy ចាប់តាំងពីមកដល់ខែមីនា ឆ្នាំ២០១៨ បានផ្ញើរសារបណ្តាញសង្គមទៅកាន់អ្នកគាំទ្ររបស់ក្លិបថា៖ «ខ្ញុំបានមកទីនេះ ខ្ញុំបានឃើញ ខ្ញុំបានឈ្នះ។ អរគុណ @lagalaxy ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍រស់ឡើងវិញ។ ចំពោះអ្នកគាំទ្ររបស់ Galaxy – អ្នកចង់បាន Zlatan ខ្ញុំបានផ្តល់ឱ្យអ្នកនូវ Zlatan » ។

លោក Chris Klein ប្រធាន LA Galaxy ក៍បានមានប្រសាសន៍ផងដែរថា៖ «ចាប់តាំងពីការមកដល់របស់គាត់ក្នុងឆ្នាំ ២០១៨ Zlatan បានជះឥទ្ធិពលជាវិជ្ជមានដល់កីឡាបាល់ទាត់នៅ Los Angeles »។

Ibrahimovic ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្រុម AC Milan ជាកន្លែងដែលគាត់បានលេងចន្លោះឆ្នាំ ២០១០ និង ២០១២ ។ ក្រៅពី AC Milan ក្រុមអ៊ីតាលី Bologna ក៏មានពាក្យចចាមអារាមថា មានការចាប់អារម្មណ៍ក្នុងការបន្តដំណើរទៅមុខទៀត៕

    Loading...

    ពេញនិយម