Connect with us

អតីតអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal លោក Wenger រកតួនាទីថ្មីបានហើយ

បរទេស៖ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger កំពុងវិលត្រឡប់ចូលបាល់ទាត់វិញ បន្ទាប់ពីលោកបានយល់ព្រមធ្វើជាប្រធានអភិវឌ្ឍន៍បាល់ទាត់ពិភពលោកថ្មីរបស់ FIFA ។

តួនាទីថ្មីរបស់លោក Wenger នៅអង្គភាពគ្រប់គ្រងបាល់ទាត់ពិភពលោក នឹងជួយអភិវឌ្ឍបាល់ទាត់បុរស និងនារីក៏ដូចជាផ្នែកបច្ចេកទេសនៃកីឡា។ ឥឡូវនេះគាត់នឹងក្លាយជាសមាជិកនៃក្រុមបច្ចេកទេសនៃក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ និងជាប្រធានក្រុមសិក្សាបច្ចេកទេសរបស់ FIFA ។

ការផ្លាស់ប្តូរនេះបញ្ចប់នូវការរំពឹងថា បុរសបារាំងវ័យ ៧០ ឆ្នាំជាមួយនឹងវិលត្រឡប់ទៅកាន់ការដឹកនាំក្លិបវិញក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ Bayern Munich៕

 

    Loading...

    ពេញនិយម