Connect with us

បង្ហោះរូបភាពលេងសើចថ្ងៃមុន ពេលនេះ Silva ត្រូវពិន័យមួយប្រកួត និងប្រាក់ប្រាំម៉ឺនផោន

អង់គ្លេស៖ កីឡាករ Bernardo Silva របស់ Manchester City ត្រូវបានពិន័យមួយប្រកួត និងប្រាក់ចំនួន ៥ម៉ឺនផោន បន្ទាប់ពីគណៈកម្មការ FA ទទួលយកថា គាត់មិនមានចេតនាលេងសើចលើមិត្តរួមក្រុម Benjamin Mendy ដែលក្លាយជា “រើសអើងជាតិសាសន៍” នោះទេ។

Silva បានបង្ហោះរូប Mendy ទៅនឹងតុក្កតាសម្បុរខ្មៅនៅលើកញ្ចប់ Conguitos ដែលជាម៉ាកសូកូឡាមាននៅក្នុងប្រទេសអេស្ប៉ាញ និងព័រទុយហ្កាល់ ហើយរូបគេក៍បានលុបចោលការបង្ហោះនោះត្រឹមតែ ៤៦ នាទី ក្រោយមករូបគេបានបង្ហោះសារថា៖ “បច្ចុប្បន្នសូម្បីលេងសើចជាមួយមិត្តភក្ដិក៏ខុសដែរ”។

ក្រុម Manchester City បានសម្រេចចិត្តមិនប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការដាក់ទណ្ឌកម្មនោះទេ មានន័យថា Silva នឹងខកខានការប្រកួតទល់នឹងក្រុមលេខ៣ Chelsea នៅឯកីឡដ្ឋាន Etihad នាថ្ងៃទី ២៣ ខែវិច្ឆិកា៕

    Loading...

    ពេញនិយម