Connect with us

តួលេខពលរដ្ឋដើរលេងកម្សាន្តនៅព្រះរាជពិធីបុណ្យអុំទូក កំពុងមានភាពចម្រូងចម្រាស

តើមិត្តអ្នកអាន យល់ស្របតាមតួលេខណា?

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០១៩ បានបញ្ចប់កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈក្រសួងស្ថាប័នមួយចំនួន បានបញ្ចេញនូវរបាយការណ៍នានា ស្ដីពីចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងបណ្ដារាជធានី ខេត្ត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកដែលមានរយៈពេល ៣ថ្ងៃនេះ។

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញរបាយការណ៍ថា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែកន្លងទៅ មានពលរដ្ឋចូលរួមប្រមាណជាង ៤លាន ៧សែននាក់។

ដោយឡែក របាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា វិញបានឱ្យដឹងថា ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនាឱកាសព្រះរាជពិធីបុណ្យនេះ មានការកើនឡើងជាង ៧% ដែលមានចំនួនសរុប ជិត ៦លាននាក់ (៥ ៨១៦ ៧១១នាក់)។ ក្នុងនោះ ភ្ញៀវជាតិ មានជាង ៥,៧ លាននាក់ កើន ៧,២១% និង ភ្ញៀវអន្តរជាតិ មានជិត ៩ម៉ឺននាក់ កើន ១០,៦១%។

ពាក់ព័ន្ធនឹងចំនួនភ្ញៀវក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះដែរ ប្រភពសារព័ត៌មានក្នុងស្រុកមួយ ដែលបានសម្ភាសអ្នករត់កង់បីម្នាក់ទៅពីរនាក់ បានលើកឡើងថា ព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញ មានតិចជាងឆ្នាំមុនៗ តែមិនមានរបាយការណ៍ជាក់លាក់ឡើយ។ ប្រភពដដែលបន្តថា នៅថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក មានអ្នកចូលរួមប្រមាណជាង ៥០ម៉ឺននាក់ តិចជាងឆ្នាំមុនប្រមាណ ៤០ម៉ឺននាក់ ក្នុងបរិវេណកន្លែងកម្សាន្តពិធីបុណ្យ៕

របាយការណ៍របស់ក្រសួងទេសចរណ៍

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com