មកមើលប្រុសតូច Charlie របស់អ្នកនាង ឱក សុគន្ធកញ្ញា ពិតជាគួរឱ្យខ្នាញ់ខ្លាំងណាស់
Chalie ពិតជាស្អាត ហើយគួរឱ្យខ្នាញ់ថែមទៀត
ភ្នំពេញ៖ កាលពីម្សិលមិញកំពូលតារាចម្រៀងដ៏ល្បី ស្រស់សោភា សម្លេងក្រអួន អ្នកនាង ឱក សុគន្ធកញ្ញា បានសម្រាលបានកូនប្រុសមួយ នេះជាសមាជិកដំបូងគេសម្រាប់អ្នកនាងក្នុងឆាកជីវិត ដែលធ្វើឱ្យអ្នកនាងមានភាពរីករាយ រកអ្វីផ្ទឹមមិនបាន។ កូនដំបូងរបស់អ្នកនាង ឱក សុគន្ធកញ្ញា មានឈ្មោះថា “ឆាលី” Charlie សម្រាលនៅថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលម៉ោង ១:៣១ថ្ងៃត្រង់ ទម្ងន់ ៣,៧៥គីឡូក្រាម នេះជាព័ត៌មានមួយធ្វើឱ្យប្រិយមិត្តដែលជាហ្វេនរបស់អ្នកនាង កំពុងចាប់អារម្មណ៍ នឹងតាមដាននៅការសម្រាលកូនរបស់អ្នកនាង ឱក សុគន្ធកញ្ញា ហើយក៏មានហ្វេនមួយចំនួនបានជូនពរដល់ Idol របស់ខ្លួន សូមឱ្យមានសុខភាពល្អផងដែរ។
គ្រាន់តែសម្រាលកូនមិនបានប៉ុន្មានម៉ោងផង អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារខ្លះៗអរគុណដល់ហ្វេនរបស់ខ្លួនដោយនិយាយថា “ឆ្លងកាត់ពេលវេលាដ៏វែង អារម្មណ៍នៃការរង់ចាំ ការព្រួយបារម្ភ និងរូបភាពពិតនៃការបង្កើតកូនដ៏លំបាករបស់ម្តាយគ្រប់រូប ទីបំផុតអារម្មណ៍ជាឪពុកម្តាយដ៏ពិតប្រាកដបានមកដល់ ។នៅពេលនេះ ស្វាគមន៍ Charlie មកកាន់ពិភពលោកដ៏ស្រស់ស្អាត។ Mommy និង Charlie មានសុវត្ថិភាព មានសុខភាពល្អ ។
អរគុណចំពោះការបារម្ភ និងពាក្យជូនពរ របស់អ៊ុពូមីងបងប្អូនទាំងអស់គ្នា..ថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១:៣១ថ្ងៃត្រង់. ទម្ងន់ ៣.៧៥kg” គ្រាន់តែអ្នកនាង ឱក សុគន្ធកញ្ញា បង្ហោះសារអមជាមួយរូបថតកូនប្រុសដំបូងដ៏គួរឱ្យស្រឡាញ់នេះមក ក៏ធ្វើឱ្យប្រិយមិត្តជាច្រើនបានចូល Comment ម្នាក់ៗនិយាយថា Charlie ពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ នេះជាក្តីសង្ឃឹមសម្រាប់គ្រួសាររបស់អ្នកនាង ឱក សុគន្ធកញ្ញា និងស្វាមី សម្រាប់ទទួលសមាជិកថ្មីដោយក្តីរីករាយ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍