ជួបគ្នាទៀតហើយ! CBS មានកិត្តិយសនាំមកជូននូវការផ្សាយបន្តផ្ទាល់ការប្រកួតរវាងហុងកុង និងកម្ពុជា
ភ្នំពេញ៖ កាន់តែជក់ចិត្តបន្ថែមទៀតសម្រាប់ប្រិយមិត្តនៅកម្ពុជា ដែលជាអ្នកស្នេហា និងគាំទ្រវិស័យបាល់ទាត់ ដោយក្រុមហ៊ុន CBS មានកិត្តិយសនាំមកជូននូវការផ្សាយបន្តផ្ទាល់ជំនួបរវាងក្រុមបាល់ទាត់ជម្រើសជាតិហុងកុង ទល់នឹង ក្រុមជម្រើសជាតិកម្ពុជា ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Joint Qualification Round 2 នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ម៉ោង ១៨:៣០ នាទីតទៅ។
នេះជាការជួបគ្នាលើកទីពីរ រវាងក្រុមទាំងពីរ ក្នុងព្រឹត្តិការណ៍ខាងលើ ដែលកាលពីជុំទីមួយ កម្ពុជា បានប្រកួតស្មើជាមួយហុងកុង ដោយលទ្ធផល ១ទល់នឹង១ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។ សម្រាប់ជំនួបនៅថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខនេះ កម្ពុជា បានត្រៀមខ្លួនបានយ៉ាងល្អ ដើម្បីធ្វើដំណើរទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះហុងកុង។
ចំពោះកម្ពុជា មុនការប្រកួតផ្លូវការទល់នឹងហុងកុង ក៏បានណាត់ជួបគ្នាជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី នៅថ្ងៃទី១៤ ខែវិច្ឆិកា ដែលជាការប្រកួតមិត្តភាពកម្ដៅសាច់ដុំតែប៉ុណ្ណោះ។ ដោយឡែក ហុងកុង នឹងស្វាគមន៍ក្រុមបារ៉ែន ដែលស្ថិតក្នុងពូល C ជាមួយគ្នា ក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះ Preliminary Joint Qualification Round 2 នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មុននឹងទទួលក្រុមគោព្រៃ នៅថ្ងៃទី១៩ ខែវិច្ឆិកា។
ការប្រកួតរវាងហុងកុង ទល់នឹងកម្ពុជា នឹងមានផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN និង Facebook Page: CBS Sport ។ ដូច្នេះ សូមប្រិយមិត្ត រង់ចាំតាមដានទស្សនាការប្រកួតដ៏ជក់ចិត្តនេះទាំងអស់គ្នា៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍