Connect with us

ONE Championship “AGE OF DRAGONS” នឹងមាន Live ជូនបងប្អូនទស្សនាតាម Facebook page នៅចុងសប្តាហ៍នេះ

ប្រិយមិត្តអ្នកនិយមតាមដានការប្រកួតក្បាច់គុនចម្រុះធំជាងគេប្រចាំទ្វីបអាស៊ី គឺ ONE Championship ប្រាកដជាបានដឹងហើយថា ក្រុមហ៊ុន CBS នឹងធ្វើការផ្សាយបន្តផ្ទាល់គ្រប់ព្រឹត្តិការណ៍ទាំងអស់នៃស្ថាប័នមួយនេះ រហូតដល់ដាច់ឆ្នាំ ២០១៩នេះ។

នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា សប្តាហ៍នេះ ការប្រកួតក្បាច់គុនចម្រុះដ៏ធំមួយនេះ គឺបានវិលត្រឡប់មកវិញម្តងទៀតហើយ ដែលស្ថាប័ន ONE Championship បានប្រសិទ្ធនាមថា <<AGE OF DRAGONS>> ដែលមានកំពូលអ្នកប្រយុទ្ធជាច្រើនរូប ច្រើនគីឡូ នឹងឡើងមកប្រកួតគ្នា ដើម្បីកេរ្តិ៍ឈ្មោះល្បីល្បាញជាអ្នកខ្លាំង ពីទីក្រុងប៉េកាំង ប្រទេសចិន។

កីឡាករខ្លាំងៗដែលនឹងឡើងមកតទល់គ្នាមានដូចជា ៖

– YODSANKLAI កីឡាករលំដាប់កំពូលរបស់ប្រទេសថៃ ប្រកួតជាមួយ JAMAL YUSUPOV សញ្ជាតិរុស្ស៊ី ក្នុងគីឡូ CATCH WEIGHT (73.0KG) MUAY THAI

– TARIK KHBABEZ សញ្ជាតិម៉ារ៉ុក ប្រកួតជាមួយ ROMAN KRYKLIA សញ្ជាតិអ៊ុយក្រែន ក្នុងគីឡូ LIGHT HEAVYWEIGHT KICKBOXING WORLD CHAMPIONSHIP

គូដណ្តើមខ្សែក្រវាត់៖
– ILIAS ENNAHACHI សញ្ជាតិហុឡង់កាត់ម៉ារ៉ុក ការពារខ្សែក្រវាត់ពីកីឡាករម្ចាស់ផ្ទះចិន WANG WENFENG ក្នុងគីឡូ FLYWEIGHT KICKBOXING WORLD CHAMPIONSHIP។

កំពូលព្រឹត្តិការណ៍នៃការប្រយុទ្ធមួយនេះ ក៏នៅមានកីឡាករ កីឡាការិនី ល្អៗជាច្រើនរូបទៀតផងដែរ ដូច្នេះសូមរង់ចាំតាមដានទស្សនាការ Live តាមរយៈ Facebook page ផ្លូវការ “CBS Sport” នៅថ្ងៃសៅរ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៦ល្ងាចតទៅ និងមានចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង ២រសៀល នៅលើកញ្ចក់ទូរទស្សន៍ MyTV៕

អត្ថបទ៖ លីន រតនា

    Loading...

    ពេញនិយម