Connect with us

ថៃ បើកដំណើរការខ្សែរថភ្លើងលើអាកាសភាគខាងជើងក្រុងបាងកកបន្ថែមទៀត នៅខែក្រោយ

បាងកក៖ អាជ្ញាធរថៃ បានប្រកាសពីការបើកដំណើរការស្ថានីយរថភ្លើងលើអាកាសថ្មីចំនួន ៤ទីតាំងបន្ថែមទៀត នៅទីក្រុងបាងកក នៅខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ខណៈបច្ចុប្បន្ន ស្ថានីយរថភ្លើងលើអាកាស ដែលសម្គាល់តាមរយៈខ្សែរត់ពណ៌បៃតង ចំនួន១១ទីតាំង កំពុងសាងសង់ និងគ្រោងបើកនៅចុងឆ្នាំ២០២០ខាងមុខ។

រថភ្លើងលើអាកាស ឬ BTS Skytrain ជាមធ្យោបាយធ្វើដំណើរសាធារណៈមួយ ក្នុងចំណោមមធ្យោបាយធ្វើដំណើរសាធារណៈ នៅទីក្រុងបាងកក ដូចជា រថយន្តក្រុង ទូក រថភ្លើងក្រោមដី ជាដើម។

ខ្សែរថភ្លើងលើអាកាស ដែលមានប្រវែង ២២,២៥គីឡូម៉ែត្រ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន BTSC ។ ការពង្រីកចំនួន ៤ស្ថានីយនេះ គឺជាការពង្រីកចេញពីស្ថានីយឈ្មោះ ស្យ៉ាម ទៅកាន់ទិសភាគខាងជើងនៃទីក្រុងបាងកក។

សម្រាប់ការបើកដំណើរការសាកល្បងរថភ្លើងលើអាកាស ស្ថានីយថ្មី ចេញពីស្ថានីយ Mochit ទៅស្ថានីយ Khu Khot ៕

 

ប្រភព៖ Cambonomist

សម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម