Connect with us

ច្បាស់ការ​ហើយពី​ដំណឹង​នៃ​ការ​ទទួលមរណៈភាព​របស់​តួអង្គ​លោក​ ​Dwayne​ ​Johnson​

ពិត ឬ ដែល Dwayne ទទួលមរណៈភាពក្នុងវ័យ៤៧ឆ្នាំ?

​អាមេរិក​៖​ ​កាលពី​ម្សិលមិញ​នេះ​មាន​ជន​ឆ្លៀតឱកាស​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​តាមរយៈ​គេហទំព័រ​ ​BBC​ ​ដោយ​ជនខិលខូច​បាន​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​មួយ​ក្នុង​ប្រធានបទ​នៃ​ការ​ទទួលមរណភាព​ក្នុង​វ័យ៤៧ឆ្នាំ​របស់​តួអង្គ​ក្នុង​រឿង​ ​Fast​ ​and​ ​Furious​ ​លោក​ ​Dwayne​ ​Johnson​ ​ធ្វើជា​ឈ្នាន់​ដើម្បី​នាំ​អ្នកប្រើ​ប្រាស់​តភ្ជាប់​ទៅ​គេហទំព័រ​ក្លែងក្លាយ​មិន​ស្របច្បាប់​មួយផ្សេងទៀត​។​ ​



​ព័ត៌មាន​ក្លែងក្លាយ​របស់​តួអង្គ​ដ៏​ល្បី​នេះ​បាន​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តៅ​គគុក​ដែល​ត្រូវ​បាន​អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន​ចែក​រំ​លែ​ក​តៗ​គ្នា​សន្ធឹក​សន្ធាប់​។​ ​ទោះជាយ៉ាងណា​ ​យោង​តាម​គេហទំព័រ​ ​Metro​ ​បាន​បញ្ជាក់​ថា​ព័ត៌មាន​នៃ​ការ​ទទួលមរណៈភាព​របស់​លោក​ ​Dwayne​ ​គឺជា​រឿង​មិន​ពិតហើយ​នេះ​ក៏​មិនមែន​ជា​លើក​ទី១ឡើយ​ដែល​បាន​កើតឡើង​៕​



ប្រភព៖ Metro
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម