Connect with us

ជប៉ុន​ ​កំណត់​របៀប​ញ៉ាំ​ឲ្យ​សិស្ស​ ​ចៀសឆ្ងាយ​ពី​ជំងឺ​ធាត់​រាប់ពាន់​នាក់​

​ជប៉ុន​ ​មាន​អាយុវែង​ ​ណាស់​ព្រោះ​ទម្លាប់​រស់នៅ​ ​ស្ដ​ង់​ដារ​ហូបចុក​ ​និង​កត្តា​ជាច្រើន​ទៀត​ផ្សំ​។​ ​ប្រជាជន​នេះ​ ​ភាគច្រើន​យកចិត្ត​ទុកដាក់​លើ​សុខភាព​ ​ជាពិសេស​របប​អាហារ​តែម្តង​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​មិនសូវ​ធាត់​ ​ហើយ​មាន​សុខភាព​ល្អ​។​

​ផ្អែក​តាម​របាយ​កា​រណ៍​ថ្មី​ៗ​របស់​ ​មូលនិធិ​កុមារ​នៃ​អង្គការសហប្រជាជាតិ​ ​UNICEF​ ​បាន​បង្ហាញថា​ ​ជប៉ុន​ជា​ប្រទេស​មួយ​ដែល​ ​យកចិត្ត​ទុកដាក់​លើ​របប​អាហារ​ ​ពិសេស​កុមារ​ ​ដែល​ធ្វើ​ឱ្យ​កុមារ​ក្នុង​ប្រទេស​នេះ​ ​មាន​អត្រា​ឈឺ​ ​ស្គមស្គាំង​ខ្វះ​ទំ​ងន់​ ​និង​អត្រាមរណៈ​ទាប​ ​ក្នុង​នោះ​គិត​ពី​កុមារ​អាយុ​ពី៥ឆ្នាំ​ ​ដល់​យុវជន​អាយុ១៩ឆ្នាំ​ ​មាន​អត្រា​អ្នក​ធាត់​ត្រឹមតែ១៤,៤២​%​ប៉ុណ្ណោះ​។​



​ដំណើរដើមទង​នៃ​លទ្ធផល​វិជ្ជមាន​បែបនេះ​ ​គឺ​ការយល់​ដឹង​របស់​ប្រជាជន​ជប៉ុន​ ​ជា​សង្គម​ដែល​ចេះដឹង​អំពី​បញ្ហា​សុខភាព​។​ ​ហើយ​ភាគច្រើន​ ​នៃ​ចំណេះដឹង​នោះ​ ​អ្នកជំនាញ​បាន​បង្ហាញថា​ ​មួយភាគធំ​គឺ​ផ្តើម​ចេញពី​កម្មវិធី​សាលា​ ​ដែល​បាន​បង្រៀន​ ​ប្រជាជន​ជប៉ុន​តាំង​ពី​ក្មេង​ៗ​។​

​តាម​សារព័ត៌មាន​ ​Japan​ ​Today​ ​កម្មវិធី​ញ៉ាំបាយ​ថ្ងៃត្រង់​នៅ​សាលា​ ​ជា​វិន័យ​មួយ​នៅ​ប្រទេស​ជប៉ុន​ ​ហើយ​ខាង​សាលារៀន​ជា​អ្នក​រៀបចំ​អាហារ​រួចជាស្រេច​ ​និង​មាន​គ្រប់​ជីវជាតិ​សម្រាប់​សិស្ស​ ​ពោល​គឺ​មាន​ទាំង​ ​បាយ​ ​បន្លែ​បៃតង​ ​ត្រី​ ​សាច់​ ​ធញ្ញជាតិ​ ​ស៊ុប​បន្លែ​។​ល​។​ ​ហើយ​របៀប​ទាំងនេះ​គឺ​បាន​ធ្វើ​ឱ្យ​កុមារ​ជប៉ុន​ ​ទទួល​បាន​ជីវជាតិ​គ្រប់គ្រាន់​ ​ព្រមទាំង​បាន​រៀន​ដោយ​ផ្ទាល់​នៅ​សាលា​ពី​គុណប្រយោជន៍​នៃ​ប្រភេទ​អាហារ​តាម​ផ្នែក​នី​មួយ​ៗ​ទៀតផង​។​

​បើ​តាម​ ​បទ​សម្ភាស​មួយ​ជាមួយ​ ​លោក​ ​Mitsuhiko​ ​Hara​ ​ជា​វេជ្ជបណ្ឌិត​ផ្នែក​កុមារ​ ​និង​ជា​សាស្រ្តា​ចារ្យ​នៃ​សកលវិទ្យាល័យ​ ​Tokyo​ ​Kasei​ ​Gakuin​ ​និង​លោក​ ​Mayumi​ ​Ueda​ ​មន្រ្តី​ក្រសួង​អប់រំ​ជប៉ុន​ ​បានឱ្យ​ដឹង​ថា​ ​នៅ​គ្រប់​សាលារៀន​ជប៉ុន​ទូទាំង​ប្រទេស​ ​ទាំង​ថ្នាក់​បឋមសិក្សា​ ​និង​វិទ្យាល័យ​ ​កម្មវិធី​ញ៉ាំបាយ​ថ្ងៃត្រង់​ត្រូវ​បាន​រួមបញ្ចូល​ជាមួយ​កម្មវិធី​សិក្សា​ ​ហើយ​សុទ្ធសឹងតែ​សម្រាំង​ឡើង​ដោយ​អ្នកឯកទេស​ផ្នែក​អាហារូបត្ថម្ភ​។​ ​ហើយ​ការ​ធ្វើបែប​នេះ​ ​ធ្វើ​ឱ្យ​កុមារ​ជប៉ុន​ស្ទើរគ្រប់​គ្នា​ ​ទទួល​បាន​របប​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់​ ​និង​មាន​សុខភាព​ល្អ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com