Connect with us

ទូត​ប្រកាស​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​គម្រោង​ក្រសួង​ការបរទេស​អាមេរិក​ ​

ឱកាសដ៏កម្របានមកដល់ហើយ!

​ភ្នំពេញ​៖​ ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ប្រកាស​ពី​ការ​ចាប់​ទទួលពាក្យ​សុំ​សម្រាប់​ការចូលរួម​ក្នុង​កម្មវិធី​ ​Global​ ​Undergraduate​ ​Exchange​ ​Program​ ​(​Global​ ​UGRAD​ ​Program​)​ ​សម្រាប់​ឆ្នាំ​ ​២០២០​-​២០២១​ ​ដែល​ឧបត្ថម្ភ​ដោយ​ការិយាល័យ​កិច្ចការ​អប់រំ​ ​និង​វប្បធម៌​របស់ក្រ​សួង​ការបរទេស​សហរដ្ឋអាមេរិក​។​



​កម្មវិធី​នេះ​ ​ផ្តល់​អាហារូបករណ៍​រយៈពេល​មួយ​ត្រីមាស​ ​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ប្រហែល​ ​២៥០​ ​នាក់​ ​មក​ពី​គ្រប់តំបន់​នៃ​ពិភពលោក​ ​ដើម្បី​ឱ្យ​ពួកគេ​បាន​សិក្សា​នៅក្នុង​សាកល​វិទ្យាល័យ​ ​និង​មហាវិទ្យាល័យ​ក្នុង​សហរដ្ឋ​អា​មេ​រិក​។​ ​បេក្ខជន​ពេញ​សិទ្ធិ​ ​៣​ ​នាក់​ ​និង​បេក្ខជន​បម្រុង​ម្នាក់​ ​នឹង​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ប្រទេស​កម្ពុជា​។​



​និស្សិត​កម្ពុជា​ ​នឹង​ទទួល​បាន​ឱកាស​ជាច្រើន​ ​ដើម្បី​ទំនាក់ទំនង​ជាមួយ​និស្សិត​អាមេរិក​ ​និង​ស្នាក់នៅ​ជាមួយ​និស្សិត​អាមេរិក​ ​ព្រមទាំង​តម្រូវ​ឱ្យ​ចូលរួម​កម្មវិធី​សង្គម​ ​រយៈពេល​យ៉ាងតិច​ ​២០ម៉ោង​។​ ​ទន្ទឹម​នេះ​ ​ពួកគេ​ ​ក៏​នឹង​ទទួល​បានការ​យល់ដឹង​មុខវិជ្ជា​ ​ប្រវត្តិសាស្ត្រ​ ​អក្សរសិល្ប៍​ ​សិល្បៈ​ ​ឬ​ ​នយោបាយ​ ​របស់​សហរដ្ឋអាមេរិក​ផង​ដែរ​៕​

ប្រភព៖ https://kh.usembassy.gov/global-ugrad/

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម