Connect with us

ស្ងាត់​ៗ​ ​Lisa​ ​ជាប់​ចំណាត់ថ្នាក់​លេខ១លំដាប់​ស្រី​ស្អាត​អាស៊ាន១០០រូប​ក្នុង​ឆ្នាំ២០១៩​

​កូរ៉េ​ខាងត្បូង​៖​ ​អ្នកណា​មិន​ស្គាល់​ស្រី​ស្អាត​ ​និង​ ​ល្បីឈ្មោះ​ ​Lisa​ ​ក្នុង​ក្រុម​ ​Blackpink​ ​ដែល​បាន​អង្រួន​ទស្សនិកជន​ទូទាំង​ពិភពលោក​នោះ​ ​ស្រី​ស្អាត​ដែល​មាន​ប្រភព​ដើមកំណើត​មក​ពី​ប្រទេស​ថៃ​រូប​នេះ​មិន​ត្រឹមតែ​មាន​រូប​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ​ប៉ុណ្ណោះទេ​ ​ថែមទាំង​ពូកែ​រាំ​ទៀតផង​ហើយ​អ្វី​ដែល​អ្នកគាំទ្រ​ជាច្រើន​មានការ​ចាប់អារម្មណ៍​នោះ​គឺ​អត្តចរិត​គួរ​ឱ្យ​ស្រលាញ់​ដូច​កូនក្មេង​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខ្នាញ់​នាង​ជា​ខ្លាំង​។​ ​

​យោង​តាម​ប្រភព​ ​TC​ ​Candler​ ​Asia​ ​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ពី​បញ្ជី​ឈ្មោះ​ស្រី​ស្អាត​អាស៊ាន១០០រូប​អ្នក​ដែល​មានមុខ​ស្រស់​ស្អាត​ប្រចាំឆ្នាំ២០១៩​ ​នា​ចុង​សប្តាហ៍​នេះ​ដោយ​ ​Lisa​ ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ១ស្រប​ពេល​ដែល​ ​Jannie​ ​ជាប់​ចំណាត់ថ្នាក់​លេខ៣​ ​រីឯ​ ​Rose​ ​ជាប់​ចំណាត់ថ្នាក់​លេខ១៣​ ​និង​ ​Jisoo​ ​ជាប់​ចំណាត់ថ្នាក់​លេខ២២​ ​ហើយ​ដំណឹង​មួយ​នេះ​ពិតជា​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ ​Lisa​ ​មាន​ភាព​សប្បាយរីករាយ​ជា​ខ្លាំង​ ​និង​ ​បាន​ចូលរួម​អបអរ​ផង​ដែរ​៕​

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម