រដ្ឋតិចសាស បង្កើតផែនការផ្តល់ប្រាក់កម្រៃដល់ជនអនាថា ១៥ដុល្លារក្នុង១ម៉ោង ដើម្បីសម្អាតទីក្រុង
អាមេរិក៖ នៅសហរដ្ឋអាមេរិកបញ្ហាប្រជាជនដែលគ្មានលំនៅឋាន ឬ ជនអនាថា បានចោទជាបញ្ហាជាខ្លាំង។ យោងតាមសេចក្តីរាយការណ៍របស់ក្រសួងលំនៅឋាន និង អភិវឌ្ឍន៍ទីក្រុងរបស់អាមេរិក បានបង្ហាញថា ក្នុងឆ្នាំ២០១៨ ប្រជាជនដែលគ្មានលំនៅឋាន និង ស្ថិតក្នុងស្ថានភាពអ្នកគ្មានការងារធ្វើមានចំនួន ៥៥៣០០០ នាក់។
មូលនិធិ The Other Ones Foundation (OOF) បានចូលខ្លួនក្នុងការជួយដល់ជនអនាថាទាំងអស់ ដោយការផ្តល់ការងារមួយក្នុងការសម្អាតទីក្រុងដោយក្នុងម្នាក់ នឹងទទួលបានប្រាក់កម្រៃ១៥ដុល្លារក្នុង១ម៉ោង លើកម្លាំងពលកម្ម ចំណែកឯថ្លៃម្ហូបអាហារ មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ និង បន្ទុកផ្សេងៗទៀតជាច្រើន គឺខាង OOF ជាអ្នករ៉ាប់រង។
គួរបញ្ជាក់ថា OOF បានចំណាយប្រាក់ចំនួន ១០០០០០ ដុល្លារក្នុងមួយឆ្នាំ ប៉ុន្តែផែនការមួយនេះ ពិតជាបានជួយដល់ជនអនាថានៅទីនោះជាខ្លាំង ដោយ២៤នាក់ក្នុងចំណោមអ្នកទាំងនោះ អាចមានលទ្ធភាព នឹងមានផ្ទះផ្ទាល់ខ្លួនទៀតផង៕
ប្រភព៖ Truth Theory
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍