Connect with us

អ្នកគាំទ្រ​ក្រុមជម្រើសជាតិ​ ​មាន​អ្វី​ចង់និយាយ​ទៅកាន់​ពួកគាត់​ទេ​?​

​ភ្នំពេញ​៖​ ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​លក្ខណៈ​មិត្តភាព​ជាមួយ​ក្រុមជម្រើសជាតិ​ ​ម៉ុងហ្គោលី​ ​ក្នុង​លទ្ធផល​ ​១​-​១​ ​កាលពីយប់មិញ​ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​រួចមក​ ​ក្រុម​គោព្រៃ​ឈុត​ធំ​កម្ពុជា​ ​នឹង​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ទីក្រុង​ ​ហុងកុង​ ​នៅ​យប់​ថ្ងៃទី១៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ម៉ោង​ ​៧យប់​នេះ​ ​ដើម្បី​ត្រៀម​ការប្រកួត​ទី៥​ ​ក្នុង​ពូល​ ​C​ ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ ​ហុងកុង​ ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ ​ជុំ​ទី២​ ​នា​ថ្ងៃទី១៩​ ​ខែវិច្ឆិកា​ ​ខាងមុខ​។



​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ប្រកួត​ជាមួយ​ក្រុម​ ​ហុងកុង​ ​ក្នុង​ដី​កម្ពុជា​ ​គឺ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ ​១​-​១​ ​និង​គិត​ត្រឹម​ពេលនេះ​ ​ក្រុម​គោព្រៃ​កម្ពុជា​ ​គឺ​ស្ថិតនៅ​បាត​តារាង​ ​ដោយមាន​ ​១ពិន្ទុ​ប៉ុណ្ណោះ​ ​បន្ទាប់ពី​ប្រកួត​បាន​ ​៤ដង​ ​ចាញ់​ ​៣ដង​ ​និង​ស្មើ១ដង​។​



​នេះ​គឺជា​ការប្រកួត​ក្រៅ​ដី​ជា​លើក​ទី​ ​២​ ​ក្រោម​ការដឹកនាំ​ដោយ​គ្រូបង្គោល​ ​Felix​ ​Dalmas​ ​និង​អ្នកចាត់ការ​ ​Keisuke​ ​Honda​ ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ ​ឆ្នាំ២០២២​ ​នៅ​ប្រទេស​កា​តា​ ​បន្ទាប់ពី​ការប្រកួត​ក្រៅ​ដី​លើកដំបូង​ ​គឺ​បាន​ចាញ់​ក្រុមជម្រើសជាតិ​អ៊ីរ៉ង់​ដល់ទៅ​ ​១៤​-​០​ ​កាលពី​ថ្ងៃទី១០​ ​ខែតុលា​ ​កន្លងទៅ​។​ ​



​ក្រុមហ៊ុន​ ​CBS​ ​ដែល​មាន​ស្ថានីយ​ទូរទស្សន៍​ ​CTN​ ​នឹង​ធ្វើការ​ផ្សាយបន្តផ្ទាល់​ការប្រកួត​រវាង​ក្រុមជម្រើសជាតិ​ហុងកុង​ ​និង​ក្រុមជម្រើសជាតិ​កម្ពុជា​ ​ពីទី​ក្រុង​ ​ហុងកុង​ ​ជូន​បងប្អូន​ទស្សនា​ ​នៅ​ថ្ងៃទី​ ​១៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩​ ​ចាប់ពី​ម៉ោង​ ​១៨​:​៣០ល្ងាច​តទៅ​ ​និង​មានការ​ ​Live​ ​តាម​ ​Facebook​ ​page​ ​:​ ​CBS​ ​Sport​ ​ផង​ដែរ​៕​

អត្ថបទ៖ លីន រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម