Connect with us

ខ្សែបម្រើ Loka Modric ឈ្នះពានរង្វាន់ កីឡាករឆ្នើមរបស់ UEFA ជាលើកដំបូងក្នុងអាជីព

ខ្សែបម្រើ Luka Modric បានផ្ដួលអតីតមិត្តរួមក្លិប Real Madrid, Cristiano Ronaldo និងខ្សែប្រយុទ្ធ Liverpool, Mohamed Salah ដើម្បីឈ្នះពានរង្វាន់ UEFA Men’s Player of the Year ប្រចាំរដូវកាល ២០១៧-១៨ ដែលជាការឈ្នះលើកដំបូងនៅក្នុងអាជីពរបស់គេ។


កីឡាករជម្រើសជាតិក្រូអាត បានទទួលពានរង្វាន់នេះនៅលើឆាកក្នុងប្រទេសម៉ូណាកូ អំឡុងពិធីចាប់ឆ្នោតចែកពូល Champions League រដូវកាល២០១៨-១៩ ។


ជាក់ស្តែង Modric បានទទួលពិន្ទុគាំទ្រ រហូតដល់ទៅ៣១៣ពិន្ទុ ចំពោះការប្រឹងប្រែងរបស់គេ សម្រាប់ Real Madrid ក៏ដូចជា ក្រុមជម្រើសជាតិក្រូអាតផងដែរ។ រីឯ ខ្សែប្រយុទ្ធ Cristiano Ronaldo បានទទួលពិន្ទុគាំទ្រលំដាប់ទី២ ដោយមាន ២២៣ពិន្ទុ ហើយ ខ្សែប្រយុទ្ធ Mohamed Salah បានទទួលពិន្ទុ១៣៤ពិន្ទុ។ រីឯខ្សែប្រយុទ្ធ Lionel Messi របស់ Barcelona មានពិន្ទុត្រឹមតែ ៥៥ពិន្ទុប៉ុណ្ណោះ។


ដោយឡែក ក្នុងនោះ អតីតខ្សែបម្រើ Man UTD និង Real Madrid, David Beckham ក៏បានទទួលពានរង្វាន់កិត្តិយស UEFA President’s Award សម្រាប់សកម្មភាពរបស់គេ លើវិស័យបាល់ទាត់ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម