Connect with us

ទេព​ ​បូ​ប្រឹ​ក្ស​ ​លេង​ម៉ូដ​សម្លៀកបំពាក់​កប់​ស៊េរី​ ​សម្រាប់​ឆ្នាំ២០២០​

​ភ្នំពេញ​៖​ ​តារាចម្រៀង​បែប​ ​Hip​ ​Hop​ ​យុវវ័យ​ ​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​កំពុងតែ​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ ​ក្រោយ​កញ្ញា​ ​បាន​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​បែប​ប្លែក​ៗ​ ​នៅក្នុង​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជាច្រើន​ចំពោះ​ការ​ច្នៃ​នៅ​សម្លៀកបំពាក់​សម្រាប់​ឆ្នាំ២០២០​ ​របស់​កញ្ញា​។​



​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​ក៏បាន​បញ្ជាក់​ដូច្នេះ​ថា​៖​ ​”​ឥឡូវ​ថា​ឈុត​ផ្កាឈូក​ទៅ​ផ្កាឈូក​ ​ចុះ​ឈុត​មេអំបៅ​នេះ​វិញ​យ៉ាងណា​ដែរ​ ​ខ្ញុំ​មិន​ហត់​នឹង​ធ្វើ​ទេ​ ​ឱ្យ​តែ​បង​ប្អូន​ហ្វេ​នៗ​សប្បាយចិត្ត​ ​នៅ​មាន​ម៉ូត​ច្រើន​ទៀត​ ​ក្នុង​ឆ្នាំ2020នេះ​”​ ​នេះ​ជា​ការ​បញ្ជាក់​របស់​កញ្ញា​ ​ទេព​ ​បូ​ព្រឹក្ស​ ​ដែល​ចំណាយពេល​រក​អ្វី​ប្លែក​សម្រាប់​ហ្វេ​ន​ទាំងអស់គ្នា​។​



​ក្រោយ​ការ​បង្ហាញ​នូវ​សម្លៀកបំពាក់​ខាងលើ​នេះ​ ​ក៏​មាន​ហ្វេ​ន​មួយចំនួន​ចូលរួម​គាំទ្រ​កញ្ញា​ ​ក្នុងនាម​ជា​សិល្បៈ​ចម្រៀង​មួយ​រូប​ ​តែ​ពូកែ​ក្នុង​ការកែច្នៃ​នៅ​អ្វី​ប្លែក​ៗ​ដើម្បី​ឱ្យ​បរទេស​ឃើញថា​ ​ខ្មែរ​ក៏​ចេះ​ច្នៃ​សម្លៀកបំពាក់​ដោយខ្លួនឯង​ដែរ​៕​

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម