Connect with us

ហុងកុង​ប្រកាស​អាសន្ន​រហូត​ត្រូវ​បិទទ្វារ​សាលារៀន​ទាំងអស់​មួយ​រយៈ​ ​ដោយសារ​បាតុកម្ម​កាន់តែ​ផ្ទុះឡើង​ខ្លាំង​

ហុងកុង​៖​ ​សាលារៀន​ទាំងអស់​នៅ​ហុងកុង​ ​បាន​ប្រកាស​កាលពី​ថ្ងៃពុធ​ ​ទី១៤​ ​ខែវិច្ឆិកា​ ​ត្រូវ​បិទទ្វារ​បណ្តោះអាសន្ន​ ​ដោយសារ​បាតុកម្ម​រវាង​ប៉ូលិស​ ​និង​ ​ក្រុម​បាតុករ​ពាក់​ម៉ាស់​ខ្មៅ​ ​មានការ​ប៉ះទង្គិច​កាន់តែ​ខ្លាំង​ ​ធ្វើ​ឱ្យ​ទីក្រុង​ហុងកុង​ ​មាន​ភាព​អសន្តិសុខ​ខ្លាំង​តាំងពី៥ខែមុន​មក​ម្ល៉េះ​។​ ​



​តាម​ការ​រាយការណ៍​បាន​បញ្ជាក់​ថា​ ​កាលពី​យប់​ថ្ងៃអង្គារ​ ​ក្រុម​ប៉ូលិស​ ​បាន​គប់គ្រាប់បែក​ផ្សែង​ ​បាញ់​ព្រួញ​ភ្លើង​ ​និង​ ​ប្រើប្រាស់​គ្រាប់​កាំភ្លើង​ជ័រ​ ​ដើម្បី​បាញ់​បង្ក្រាប​ទៅលើ​ក្រុម​បាតុករ​ ​មនុស្ស​ប្រហែល១៤២នាក់​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​។​ ​តាំងពី​ថ្ងៃ​ចាប់ផ្តើម​ធ្វើបាតុកម្ម​ឡើង​ ​គឺ​មាន​រហូតដល់៤០០០នាក់​ឯណោះ​ ​ត្រូវ​បាន​ចាប់ខ្លួន​។​ ​បច្ចុប្បន្ន​ទីក្រុង​ហុងកុង​ ​កំពុង​ធ្លាក់​ចូលក្នុង​ភាព​ជាប់​គាំង​ ​ដូចនេះ​រដ្ឋបាល​ ​ក៏បាន​រឹត​បន្តឹង​ការ​បង្ក្រាប​កាន់តែ​ខ្លាំង​ផង​ដែរ​៕​

ប្រភព៖ BBC

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម