Connect with us

ប្រកាស​ផ្តល់​ជូន​ប្រេងឥន្ធនៈ​ឥតគិតថ្លៃ​ចំពោះ​អ្នក​ដែល​ហ៊ាន​ស្លៀក​ប៊ី​គី​នី​ ​មិន​នឹកស្មាន​ក៏​មាន​បុរស​ចូលរួម​ដែរ​

​រុស្ស៊ី​៖​ ​ស្ថានីយ​ប្រេងឥន្ធនៈ​មួយ​កន្លែង​ ​នៅ​ប្រទេស​រុស្ស៊ី​ ​បាន​ប្រកាស​ផ្តល់​ពេលវេលា៣ម៉ោង​សម្រាប់​អ្នក​ដែល​ទៅ​តម្រង់​ជូរ​ក្នុង​ឈុត​ប៊ី​គី​នី​ ​ដើម្បី​ទទួល​បាន​ប្រេងសាំង​ដោយ​ឥតគិតថ្លៃ​។​ ​



​សេចក្តី​ប្រកាស​នេះ​ ​មិន​មាន​អ្នក​រំពឹង​ឡើយ​ថា​ ​នឹង​មាន​បុរស​ចូលរួម​ ​ប៉ុន្តែ​វា​ពិតជា​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ ​នៅពេល​ដែល​បុ​រសៗ​ជាច្រើន​ ​បាន​ស្លៀក​ឈុត​ប៊ី​គី​នី​ ​ដោយ​អ្នកខ្លះ​ ​ក៏បាន​ពាក់​ស្បែកជើង​កែង​ទៀតផង​ ​ដើម្បី​ទទួល​បាន​ប្រេង​ឥតគិតថ្លៃ​។​



​ទិដ្ឋភាព​នោះ​ ​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ​តែ​ឃើញ​ហើយក៏​គួរ​ឱ្យ​អស់សំណើច​តាម​នោះ​ដែរ​។​ ​បណ្តុំ​រូបភាព​ជាច្រើន​សន្លឹក​ ​ត្រូវ​បាន​អ្នកដំណើរ​ផ្តិត​យក​ ​និង​ ​ចែកចាយ​ជា​នៅ​លើ​បណ្តាញ​សង្គម​ផង​ដែរ​៕​

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម