Connect with us

Thierry Henry ត្រូវតែងតាំងជាគ្រូបង្វឹកនៃក្លិបមួយនៅ Major League Soccer

បរទេស៖ អតីតខ្សែប្រយុទ្ធបារាំង និង Arsenal លោក Thierry Henry បានទទួលតំណែងជាគ្រូបង្វឹកនៃក្រុម Montreal Impact ដែលជាក្រុមក្នុងលីហ្គ Major League Soccer ដោយចុះកុងត្រារយៈពេល ២ឆ្នាំ។

គ្រូបង្វឹកវ័យ ៤២ឆ្នាំរូបនេះមានបទពិសោធន៍ច្រើនគួរសមទាំងលេងក្នុងលីហ្គអាមេរិក និងទាំងការដឹកនាំ ព្រោះមុនពេលត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការក្លិប Monaco កាលពីខែមករា លោកបានចំណាយពេល ៤ឆ្នាំកន្លះលេងនៅក្លិប New York Red Bulls នៅ MLS មុនពេលចូលនិវត្តន៍ នៅក្នុងខែធ្នូ ឆ្នាំ ២០១៤ ។

បន្ទាប់ពីចូលនិវត្តន៍ លោកក៏បានចូលបម្រើការងារជាជំនួយការគ្រូបង្វឹកជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកនៅឆ្នាំ២០១៦ មុនពេលចូលកាន់តំណែងជាគ្រូបង្វឹក Monaco នៅខែតុលាឆ្នាំ ២០១៨៕

    Loading...

    ពេញនិយម