ស្រ្តេសកើតមាន មិនអាចចៀសបាន តែយើងអាចដោះស្រាយតាមវិធីនេះ
ស្រ្តេសនរណាក៏មានដែរ គ្រាន់តែតិច ឬច្រើនអាស្រ័យលើ កិច្ចការងារ ឬស្ថានភាពផ្ទាល់ខ្លួន។
យ៉ាងណាមិញ គេក៏មានវិធីសាស្រ្តមួយចំនួន ជួយបន្ធូរបន្ថយបញ្ហានេះផងដែរ តាមរយៈវិបសាយ Bright Side បានណែនាំនូវវិធីមួយចំនួនដូចខាងក្រោម ដែលមានប្រសិទ្ធិភាព។
១. ធ្វើចលនារាងកាយ
ការធ្វើលំហាត់ប្រាណទៀងទាត់ អាចបង្កើនមុខងារចងចាំ និងរក្សាសុខភាពខួរក្បាលពេលដែលយើងចម្រើនវ័យ ពីព្រោះលំហាត់ប្រាណអាចជួយបញ្ចេញសារធាតុEndorphins ដែលផ្តល់ឱ្យរាងកាយនូវអារម្មណ៍វិជ្ជមាន នេះបើតាមការសិក្សាមួយនៅក្នុងប្រទេសអូស្រ្តាលី។
២. គេងឱ្យឆ្អែត
រាងកាយយើងបានធូរស្រាល និងបំពេញថាមពលឡើងវិញ នៅពេលយើងគេងលក់ ហើយនៅពេលយើងខកខានគេង ឫមិនបានគ្រប់គ្រាន់ បញ្ហាសុខភាពរបស់យើងក៏កើនឡើង ហើយនឹងជួយឱ្យស្រ្តេសកើតឡើង។
៣. ប្រយ័ត្នរឿងញ៉ាំ
ការញ៉ាំឱ្យបានល្អប្រសើរ មានឥទ្ធិពលដល់អារម្មណ៍យើង ហើយថែមទាំងជួយកាត់បន្ថយកម្រិតស្រ្តេសទៀតផង។ ការញ៉ាំអាហារសុខភាពឱ្យបានទៀងទាត់ ព្រមទាំងកាត់បន្ថយការទទួលទានកាហ្វេអ៊ីន ក៍ចូលរួមកាត់បន្ថយស្ត្រេសដែរ។
៤. ព្យាយាមនៅជិតៗមនុស្សជាទីស្រឡាញ់
ការរស់នៅប្រកបដោយការគាំទ្រ អាចជួយប្រឆាំងនឹងការកើតស្រ្តេស។ ការមានទំនាក់ទំនងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ អាចជួយបញ្ចេញអ័រម៉ូន Oxytocin ដែលអាចកាត់បន្ថយភាពធុញថប់។
៥. រកពេលសម្រាក
ហាត់យូហ្គា ឬធ្វើសមាធិ ម៉ាស្សា ឬដំណើរកំសាន្តខ្លីៗ ដើម្បីជួយឱ្យអ្នកបានធូរស្រាល និងមានពេលវេលាសម្រាប់ខ្លួនឯង។ ការគេចចេញពីភាពមមាញឹកក្នុងជីវិតប្រចាំថ្ងៃ អាចជួយឱ្យ រាងកាយ និងខួរក្បាលបានសម្រាកខ្លះ៕
ប្រភព៖ Hellokrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍